ព្រះត្រៃបិដក ភាគ ១៦

 [​៧៩​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ពួក​ឧបាសក​ ​នៅ​ក្នុង​បា​ដ​លិ​គ្រាម​ថា​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ទោស​នៃ​បុគ្គល​ទ្រុស្តសីល​ ​នៃ​សីលវិបត្តិ​នេះ​មាន៥ប្រការ​។​ ​ទោស​ទាំង៥ប្រការ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ក្នុង​លោក​នេះ​ ​តែង​ដល់​នូវ​សេចក្តី​វិនាស​នៃ​ភោគៈ​ដ៏​ធំ​ ​មាន​សេចក្តី​ប្រមាទ​ជាហេតុ​ ​នេះ​ជា​ទោស​ទី១​ ​នៃ​បុគ្គល​ទ្រុស្តសីល​ ​នៃ​សីលវិបត្តិ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​កិត្តិសព្ទ​ដ៏​អាក្រក់​ ​នៃ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​តែង​ផ្សាយ​ទៅ​សព្វ​ទិស​ ​នេះ​ជា​ទោស​ទី២​ ​នៃ​បុគ្គល​ទ្រុស្តសីល​ ​នៃ​សីលវិបត្តិ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​ទោះ​ចូល​ទៅ​រក​បរិសទ្យ​ណាៗ​ ​គឺ​ខត្តិយ​បរិសទ្យ​ក្តី​ ​ព្រាហ្មណ​បរិសទ្យ​ក្តី​ ​គហបតិ​បរិសទ្យ​ក្តី​ ​សមណ​បរិសទ្យ​ក្តី​ ​ជា​អ្នក​មិន​ក្លៀវក្លា​ ​ចូល​ទៅ​ទាំង​អៀនអន់​ ​នេះ​ជា​ទោស​ទី៣​ ​នៃ​បុគ្គល​ទ្រុស្តសីល​ ​នៃ​សីលវិបត្តិ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​ជា​បុគ្គល​វង្វេង​ ​ធ្វើ​មរណកាល​ ​នេះ​ជា​ទោស​ទី៤​ ​នៃ​បុគ្គល​ទ្រុស្តសីល​ ​នៃ​សីលវិបត្តិ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ទ្រុស្តសីល​ ​វិបត្តិ​ចាក​សីល​ ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636814328367650637
ទៅកាន់ទំព័រ៖