ព្រះត្រៃបិដក ភាគ ១៦

លុះ​បែកធ្លាយ​រាងកាយ​ទៅ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​នេះ​ជា​ទោស​ទី៥​ ​នៃ​បុគ្គល​ទ្រុស្តសីល​ ​នៃ​សីលវិបត្តិ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ទោស​នៃ​បុគ្គល​ទ្រុស្តសីល​ ​នៃ​សីលវិបត្តិ​មាន៥ប្រការ​នេះឯង​។​
 [​៨០​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​អានិសង្ស​នៃ​បុគ្គល​មាន​សីល​ ​នៃ​សីលសម្បទា​នេះ​ ​មាន៥ប្រការ​។​ ​អានិសង្ស​ទាំង៥ប្រការ​នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​មាន​សីល​ ​ដល់​ព្រមដោយ​សីល​ ​ក្នុង​លោក​នេះ​ ​រមែង​បាន​គំនរ​ទ្រព្យ​ដ៏​ធំ​ ​ដែល​មាន​សេចក្តី​មិន​ប្រមាទ​ជាហេតុ​ ​នេះ​ជា​អានិសង្ស​ទី១​ ​នៃ​បុគ្គល​មាន​សីល​ ​នៃ​សីលសម្បទា​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​កិត្តិសព្ទ​ដ៏​ពីរោះ​របស់​បុគ្គល​មាន​សីល​ ​ដល់​ព្រមដោយ​សីល​ ​តែង​ផ្សាយ​ទៅ​សព្វ​ទិស​ ​នេះ​ជា​អានិសង្ស​ទី២​ ​នៃ​បុគ្គល​មាន​សីល​ ​នៃ​សីលសម្បទា​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​មាន​សីល​ ​ដល់​ព្រមដោយ​សីល​ ​ទោះ​ចូល​ទៅ​រក​បរិសទ្យ​ណាៗ​ ​គឺ​ខត្តិយ​បរិសទ្យ​ក្តី​ ​ព្រាហ្មណ​បរិសទ្យ​ក្តី​ ​គហបតិ​បរិសទ្យ​ក្តី​ ​សមណ​បរិសទ្យ​ក្តី​ ​ជា​បុគ្គល​មាន​សេចក្តី​ក្លៀវក្លា
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636814328652906953
ទៅកាន់ទំព័រ៖