ព្រះត្រៃបិដក ភាគ ១៦

 [​៨៥​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុមោទនា​ ​ដោយ​គាថា​ទាំងនេះ​ ​ដល់​សុនី​ធៈ​ ​និង​វស្ស​ការ​ព្រាហ្មណ៍​ ​ដែល​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ហើយ​ ​ទ្រង់​ក្រោក​អំពី​អាសនៈ​ចេញទៅ​។​ ​សម័យ​នោះ​ឯង​ ​សុនី​ធៈ​ ​និង​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​បាន​ដើរតាម​ព្រះមានព្រះភាគ​អំពី​ខាង​ក្រោយ​ៗ​ ​ដោយ​តាំងចិត្ត​ថា​ ​ថ្ងៃនេះ​ព្រះសមណគោតម​ ​ទ្រង់​ស្តេច​ចេញតាមទ្វារ​ណា​ ​ទ្វារ​នោះ​នឹង​បាន​ឈ្មោះថា​គោតម​ទ្វារ​ ​ទ្រង់​ស្តេច​ឆ្លងទន្លេ​គង្គា​ត្រង់​កំពង់​ណា​ ​កំពង់​នោះ​នឹង​បាន​ឈ្មោះថា​ ​គោតម​តិ​ត្ថៈ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ចេញតាមទ្វារ​ណា​ ​ទ្វារ​នោះ​ក៏បាន​ឈ្មោះថា​ ​គោតម​ទ្វារ​ ​ចាប់​ដើម​តាំង​អំពី​នោះ​មក​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ចូល​ទៅត្រង់​ទន្លេ​គង្គា​នោះ​។​ ​សម័យ​នោះ​ឯង​ ​ទន្លេ​គង្គា​កំពុង​ពេញ​ប្រៀប​ ​ល្មម​សត្វ​ក្អែក​ទំ​លើ​មាត់ច្រាំង​ឱន​ផឹកទឹក​បាន​។​ ​មនុស្ស​ទាំងឡាយ​ ​ដែល​ប្រាថ្នា​នឹង​ឆ្លង​អំពី​ត្រើយម្ខាង​ ​ទៅកាន់​ត្រើយម្ខាង​ ​ពួក​ខ្លះ​ក៏​ស្វែងរក​ទូក​ ​ពួក​ខ្លះ​ក៏​ស្វែងរក​ផែ​ ​ពួក​ខ្លះ​ ​ក៏​ចង​ក្បូន​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ស្រាប់តែ​បាត់​ព្រះអង្គ​អំពី​ត្រើយ​ ​ទន្លេ​គង្គា​ខាងអាយ​ ​ទៅ​ប្រាកដ​ព្រះអង្គ​ក្នុង​ត្រើយ​ខាងនាយ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ដូចជា​បុរស​ដែល​មាន​កម្លាំង​ ​លា​កំភួនដៃ​ដែល​បត់​ហើយ​ ​ឬបត់​កំភួនដៃ​ដែល​លាហើយ​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636814330797199600
ទៅកាន់ទំព័រ៖