ព្រះត្រៃបិដក ភាគ ១៦

ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្តី​ ​អ្នក​ទាំងឡាយ​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​(​ក្នុង​សង្សារវដ្ត​)​ ​អស់កាលជាយូរអង្វែង​យ៉ាងនេះ​ ​ក៏​ព្រោះតែ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​នូវ​អរិយសច្ច​ទាំង៤​។​ ​អរិយសច្ច​ទាំង៤នោះ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្តី​ ​អ្នក​ទាំងឡាយ​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់កាលជាយូរអង្វែង​យ៉ាងនេះ​ ​ក៏​ព្រោះតែ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​នូវ​ទុក្ខអរិយសច្ច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្តី​ ​អ្នក​ទាំងឡាយ​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់កាលជាយូរអង្វែង​យ៉ាងនេះ​ ​ក៏​ព្រោះតែ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​នូវ​ទុក្ខសមុទយ​អរិយសច្ច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្តី​ ​អ្នក​ទាំងឡាយ​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់កាលជាយូរអង្វែង​យ៉ាងនេះ​ ​ក៏​ព្រោះតែ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​នូវ​ទុក្ខនិរោធ​អរិយសច្ច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ក្តី​ ​អ្នក​ទាំងឡាយ​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​អស់កាលជាយូរអង្វែង​យ៉ាងនេះ​ ​ក៏​ព្រោះតែ​មិនបាន​ត្រាស់​ដឹង​ ​មិនបាន​ចាក់ធ្លុះ​នូវ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​។​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636814331436636173
ទៅកាន់ទំព័រ៖