ព្រះត្រៃបិដក ភាគ ១៦

ម្នាល​អានន្ទ​ ​កា​រឡិម្ភ​ឧបាសក​។​បេ​។​ ​ម្នាល​អានន្ទ​ ​និ​កដ​ឧបាសក​។​ ​ម្នាល​អានន្ទ​ ​ក​ដិ​ស្សហ​ឧបាសក​។​ ​ម្នាល​អានន្ទ​ ​តុ​ដ្ឋ​ឧបាសក​។​ ​ម្នាល​អានន្ទ​ ​សន្តុ​ដ្ឋ​ឧបាសក​។​ ​ម្នាល​អានន្ទ​ ​ភដ​ឧបាសក​។​ ​ម្នាល​អានន្ទ​ ​សុភ​ដ​ឧបាសក​ ​ជា​ឱបបាតិក​សត្វ​ ​បរិនិព្វាន​ ​ក្នុង​សុទ្ធាវាស​ព្រហ្មលោក​នោះ​ ​ជា​បុគ្គល​លែង​វិលត្រឡប់​ចាកលោក​នោះ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៥​ ​ជា​ចំណែកខាង​ក្រោម​ ​ម្នាល​អានន្ទ​ ​ពួក​ឧបាសក​ជាង៥០នាក់​ ​ដែល​ធ្វើ​មរណកាល​ ​ក្នុង​នា​ទិ​ក​គ្រាម​ ​សុទ្ធតែ​ចា​ឱបបាតិក​សត្វ​ ​បរិនិព្វាន​ ​ក្នុង​សុទ្ធាវាស​ព្រហ្មលោក​នោះ​ ​ជា​បុគ្គល​លែង​វិលត្រឡប់​ចាកលោក​នោះ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៥​ ​ជា​ចំណែកខាង​ក្រោម​ ​ម្នាល​អានន្ទ​ ​ពួក​ឧបាសក៩៦នាក់​ ​ដែល​ធ្វើ​មរណកាល​ ​ក្នុង​នា​ទិ​ក​គ្រាម​ ​សុទ្ធតែ​ជាស​ក​ទា​គាមី​ ​ត្រឡប់​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​នឹង​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៣​ ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ស្រាលស្តើង​ ​ម្នាល​អានន្ទ​ ​ពួក​ឧបាសក៥១០នាក់​ ​ដែល​ធ្វើ​មរណកាល​ ​ក្នុង​នា​ទិ​ក​គ្រាម​ ​សុទ្ធតែ​ជា​សោតាបន្ន​បុគ្គល​ ​ជា​បុគ្គល​លែង​ធ្លាក់ទៅក្នុង​អបាយ​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636814332900279889
ទៅកាន់ទំព័រ៖