ព្រះត្រៃបិដក ភាគ ១៦

ទិព្វសោត​ធាតុ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​នូវ​សោតៈ​ ​នៃ​មនុស្សសាមញ្ញ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ទ្រង់​ចូល​សំដៅ​ទៅ​រោង​ក​រេ​រិម​ណ្ឌល​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​គង់​ស៊ប់​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អម្បាញ់មិញ​នេះ​ ​អ្នក​ទាំងឡាយ​ ​អង្គុយ​ប្រជុំ​គ្នា​ ​និយាយ​ពី​រឿង​អ្វី​ ​អន្តរាកថា​(​១​)​ ​ដូចម្តេច​ ​ដែល​អ្នក​ទាំងឡាយ​ ​បញ្ឈប់​ទៅវិញ​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​យ៉ាងនេះ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​ ​(​បាន​ធ្វើភត្តកិច្ច​ស្រេចហើយ​)​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រោង​ក​រេ​រិម​ណ្ឌ​លនេះ​ ​ក៏​កើត​ជា​ធម្មី​កថា​ ​ប្រកបដោយ​បុព្វេ​និវាស​ថា​ ​បុព្វេ​និវាស​ ​ដូច្នេះ​ខ្លះ​ ​បុព្វេ​និវាស​ ​ដូច្នេះ​ខ្លះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នេះឯង​ជា​អន្តរាកថា​ ​ដែល​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​បញ្ឈប់​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ស្តេច​មកដល់​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចង់​ស្តាប់​ធម្មី​កថា​ ​ប្រកបដោយ​បុព្វេ​និវាស​ដែរ​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​កាល​នេះ​ ​ជា​កាលគួរ​ ​ដល់​ការ​ធ្វើ​ធម្មី​កថា​នុ៎ះហើយ​ ​
​(​១​)​ ​ពាក្យ​និយាយ​ពី​គុណ​ ​និង​ទោស​ ​ហើយ​ដាច់​ទៅ​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636813830077150051
ទៅកាន់ទំព័រ៖