ព្រះត្រៃបិដក ភាគ ១៦

បើ​រាប់​ជាគូ​នៃ​បុរស​ ​មាន៤​ ​បើ​រាប់​រៀង​ជា​បុរស​បុគ្គល​ ​មាន៨​ ​ពួក​នៃ​សាវ័ក​របស់​ព្រះមានព្រះភាគ​នុ៎ះ​ ​លោក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​ ​លោក​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​លោក​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​ជា​បុគ្គល​ដែល​សត្វលោក​គប្បី​ធ្វើ​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វលោក​ដូច្នេះ​ ​អរិយសាវ័ក​ប្រកប​ហើយដោយ​សីល​ ​ជាទី​គាប់ចិត្ត​របស់​ព្រះ​អរិយៈ​ ​ជា​សីល​មិន​ដាច់​ ​មិន​ធ្លុះ​ ​មិន​ពពាល​ ​មិន​ពព្រុះ​ ​ជា​សីល​របស់​មនុស្ស​អ្នកជា​ ​ជា​សីល​ដែល​អ្នកប្រាជ្ញ​សរសើរ​ ​ជា​សីល​មិន​ជ្រោកជ្រាក​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ជា​សី​លញុំាង​សមាធិ​ឲ្យ​ប្រព្រឹត្តទៅ​បាន​ ​ម្នាល​អានន្ទ​ ​អរិយសាវ័ក​ប្រកបដោយ​ធម្មបរិយាយ​ណា​ ​កាលបើ​ត្រូវការ​នឹង​ព្យាករ​ ​ក៏​គប្បី​ព្យាករ​ខ្លួនឯង​ ​ដោយខ្លួនឯង​ថា​ ​អាត្មាអញ​ ​អស់​នរក​ហើយ​ ​អស់​កំណើត​តិរច្ឆាន​ហើយ​ ​អស់​បេ​ត្តិ​វិស័យ​ហើយ​ ​អស់​អបាយ​ទុគ្គតិ​វិនិបាត​ហើយ​ ​អាត្មាអញ​ ​ជា​សោតាបន្ន​បុគ្គល​ ​លែង​ធ្លាក់ចុះ​ហើយ​ ​ជា​បុគ្គល​ទៀង​ ​មាន​សេចក្តី​ត្រាស់​ដឹង​ទៅខាងមុខ​ដូច្នេះ​ ​ធម្មបរិយាយ​នេះឯង​ ​ហៅថា​ ​ធម្ម​ទាសៈ​ ​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​ផ្ទះសំណាក់​ ​ធ្វើ​ដោយ​ឥដ្ឋ​ក្នុង​នា​ទិ​ក​គ្រាម​នោះ​ឯង​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ជាច្រើន​ ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ថា​ ​សីល​ដូច្នេះ​ ​សមាធិ​ដូច្នេះ​ ​បញ្ញា​ដូច្នេះ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636814334458439011
ទៅកាន់ទំព័រ៖