ព្រះត្រៃបិដក ភាគ ១៦

អ្នកមាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដឹងខ្លួន​ ​មានសតិ​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ ​គឺ​កាយ​ ​ឬ​ឧបាទានក្ខន្ធ​។​ ​ក្នុង​វេទនា​ទាំងឡាយ​។​ ​ក្នុងចិត្ត​។​ ​ភិក្ខុ​ពិចារណា​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ជាប្រក្រតី​ ​ជា​អ្នកមាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ដឹងខ្លួន​ ​មានសតិ​ ​កំ​ចាប់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សតិ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សម្បជញ្ញៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​ឈានទៅមុខ​ ​និង​ការ​ឈាន​ថយក្រោយ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ក្នុង​កិរិយា​ក្រឡេក​មើលទៅ​មុខ​ ​និង​ក្រឡេក​មើលទៅ​ខាង​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​អង្កុញ​ ​និង​កិរិយា​លាត​លាដៃ​ជើង​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​ទ្រទ្រង់​សង្ឃាដិ​ ​និង​បាត្រ​ ​ចីវរ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​ស៊ី​ ​ផឹក​ ​ទំពា​ ​ក្រេប​ជញ្ជាប់​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​បន្ទោបង់​ឧច្ចារៈ​ ​និង​បស្សាវៈ​ ​ធ្វើ​នូវ​សេចក្តី​ដឹងខ្លួន​ ​ក្នុង​កិរិយា​ដើរ​ ​ឈរ​ ​អង្គុយ​ ​ដេកលក់​ ​ភ្ញាក់​ ​និយាយ​ ​និង​ការ​ស្ងៀម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​សម្បជញ្ញៈ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​តថាគត​ ​ចំពោះ​អ្នក​ទាំងឡាយ​។​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636814335009240515
ទៅកាន់ទំព័រ៖