ព្រះត្រៃបិដក ភាគ ១៦

ឯ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​មាន​បន្ទូល​នឹង​នាង​អម្ព​បាលី​ផ្កាមាស​ ​យ៉ាងនេះ​ថា​ ​ម្នាល​មេ​អម្ព​បាលី​ ​ហេតុអ្វី​ក៏​នាង​ ​បំប៉ះ​ភ្លៅ​ដោយ​ភ្លៅ​ ​បំប៉ះ​កង់​ដោយ​កង់​ ​បំប៉ះ​នឹម​ដោយ​នឹម​ ​(​នៃ​យាន​)​ ​របស់​ពួក​ស្តេច​លិ​ច្ឆ​វី​កំ​ឡោះ​ៗ​។​ ​នាង​អម្ព​បាលី​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​អយ្យ​បុត្រ​ទាំងឡាយ​ ​បាន​ជា​ខ្ញុំម្ចាស់​ធ្វើ​យ៉ាងនោះ​ ​ព្រោះ​ខ្ញុំម្ចាស់​ ​បាន​និមន្ត​ព្រះមានព្រះភាគ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ដើម្បី​ឆាន់​ភត្ត​ក្នុង​ថ្ងៃស្អែក​។​ ​ពួក​ស្តេច​លិ​ច្ឆ​វី​មាន​បន្ទូល​ថា​ ​ម្នាល​មេ​អម្ព​បាលី​ ​នាង​ចូរ​ឲ្យ​ភត្ត​នេះ​មក​យើង​ដោយ​តម្លៃ​ ​ចំនួន១សែន​កហាបណៈ​ចុះ​។​ ​នាង​អម្ព​បាលី​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​អយ្យ​បុត្រ​ទាំងឡាយ​ ​ទុកជា​ព្រះអង្គ​ប្រទាន​ក្រុង​វេសាលី​ ​ព្រមទាំង​ជនបទ​ដល់​ខ្ញុំម្ចាស់​ ​ក៏​ខ្ញុំម្ចាស់​មិនព្រម​ថ្វាយ​ភត្ត​ដ៏​ប្រសើរ​យ៉ាងនេះ​ឡើយ​។​ ​គ្រានោះ​ ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​ផ្ទាត់​ម្រាម​ព្រះហស្ត​ ​ហើយ​ពោល​ថា​ ​ម្នាល​គ្នាយើង​ ​ពួក​យើង​ ​នាង​អម្ព​បាលី​ឈ្នះ​បាន​ហើយ​តើ​ហ្ន៎​ ​ម្នាល​គ្នាយើង​ ​ពួក​យើង​ត្រូវ​នាង​អម្ព​បាលី​បញ្ឆោត​បាន​ហើយ​ហ្ន៎​។​ ​គ្រានោះ​ ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​ក៏​បរ​យាន​ទៅកាន់​អម្ព​បាលិ​វ័ន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ឃើញ​ស្តេច​លិ​ច្ឆ​វី​ទាំងនោះ​ ​មក​អំពី​ចម្ងាយ​ ​លុះ​ទត​ឃើញ​ហើយ​ ​ក៏​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ២០៧ | បន្ទាប់
ID: 636814335780064603
ទៅកាន់ទំព័រ៖