ព្រះត្រៃបិដក ភាគ ១៦
សាវ័កផង រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ មានព្រះនាមយ៉ាងនេះខ្លះ។បេ។ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះខ្លះ ទាំងពួកទេវតា ក៏បានប្រាប់សេចក្តីនុ៎ះ ដល់តថាគតដែរ បានជាព្រះអតីតពុទ្ធទាំងឡាយ ដែលទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញុំាងសត្វឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់នូវកម្មជាគ្រឿងញុំាងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់នូវទុក្ខទាំងពួង ទ្រង់បរិនិព្វានទៅហើយ ក៏តថាគត រលឹកឃើញព្រះជាតិផង រលឹកឃើញព្រះនាមផង។បេ។ រលឹកឃើញសាវកសន្និបាតផងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ មានព្រះនាមយ៉ាងនេះ។បេ។ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចង់ស្តាប់ធម្មីកថា ដ៏ប្រកបដោយបុព្វេនិវាស ឲ្យច្រើនជាងប្រមាណដែរឬទេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ កាលនេះជាកាលគួរ ដើម្បីធ្វើនូវធម្មីកថានុ៎ះហើយ បពិត្រព្រះសុគត កាលនេះជាកាលគួរ ដើម្បីធ្វើនូវធម្មីកថានុ៎ះហើយ សូមព្រះមានព្រះភាគ ធ្វើនូវធម្មីកថា ដែលប្រកបដោយបុព្វេនិវាស ឲ្យច្រើនជាងប្រមាណចុះ ភិក្ខុទាំងឡាយ បានស្តាប់ធម្មីកថា របស់ព្រះមានព្រះភាគហើយ
ID: 636813835111187982
ទៅកាន់ទំព័រ៖