ព្រះត្រៃបិដក ភាគ ១៦

ព្រះ​ភាគ​ ​ស្តេច​ចូល​ទៅកាន់​បា​វាល​ចេតិយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែល​ព្រះ​អានន្ទ​ក្រាល​ថ្វាយ​។​ ​ចំណែកខាង​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​ក្រុង​វេសាលី​ ​ជាទី​គួរ​ត្រេកអរ​ ​ឧទេន​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​គោតម​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​សត្តម្ព​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​ពហុ​បុត្ត​ចេតិយ​ជាទី​គួរ​ត្រេកអរ​ ​សា​រន្ទទ​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​បា​វាល​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ទាំង៤​ ​បើ​បុគ្គល​ណាមួយ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើ​រឿយ​ៗ​ហើយ​ ​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​បាន​ធ្វើឲ្យ​ជាទី​នៅ​ហើយ​ ​បាន​តាំង​ទុ​ក​រឿយ​ៗ​ហើយ​ ​បាន​សន្សំទុក​ហើយ​ ​បាន​ប្រារព្ធ​ដោយ​ល្អ​ហើយ​ ​ម្នាល​អានន្ទ​ ​បុគ្គល​នោះ​ ​បើ​ប្រាថ្នា​នឹង​ឋិតនៅ​ ​គប្បី​ឋិតនៅ​អស់១អាយុកប្ប​(​១​)​ ​ឬ​លើស​ជាង១អាយុកប្ប​ក៏បាន​ ​ម្នាល​អានន្ទ​ ​ឯ​ឥទ្ធិបាទ​ទាំង៤​ ​ព្រះ​តថាគត​ ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើ​រឿយ​ៗ​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​បាន​ធ្វើឲ្យ​ជាទី​នៅ​ហើយ​ ​បាន​តាំង​ទុ​ក​រឿយ​ៗ​ហើយ​ ​បាន​សន្សំទុក​ហើយ​ ​បាន​ប្រារព្ធ​ដោយ​ល្អ​ហើយ​ ​ម្នាល​អានន្ទ​ ​តថាគត​នោះ​ ​បើ​ប្រាថ្នា​នឹង
​(​១​)​ ​កំណត់​អាយុ​របស់​មនុស្ស​ ​ដែល​ពេញ​គ្រប់គ្រាន់​តាមកាល​ ​តាមសម័យ​ ​ហៅថា​ ​អាយុកប្ប​ ​ដូច​ក្នុង​សម័យ​ព្រះពុទ្ធ​ជា​ម្ចាស់​យើង​នេះ​ ​អាយុកប្ប​កំណត់១រយ​ឆ្នាំ​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636814338489569578
ទៅកាន់ទំព័រ៖