ព្រះត្រៃបិដក ភាគ ១៦

ក៏​នឹង​ចាំទុក​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ចាំ​ស្តាប់​ចុះ​ ​ចូរ​ប្រុង​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រាប់​អំពី​ភទ្ទកប្ប​នេះ​ ​(​ថយក្រោយ​ទៅ​)​ ​៩១កប្ប​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​កើតឡើង​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ខត្តិយ​ជាតិ​ ​ទ្រង់​កើត​ក្នុង​ខត្តិយ​ត្រកូល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​កោ​ណ្ឌញ្ញ​គោត្រ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​ព្រះជន្មាយុ​ ​៨ហ្មឺន​ឆ្នាំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ត្រាស់​ក្រោម​ដើម​បា​ដ​លិ​ព្រឹក្ស​ ​(​ដើម​ជ្រនៀង​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាន​គូ​នៃ​សាវ័ក​ដ៏​ប្រសើរ​ ​ជាគូ​ដ៏​ចំរើន​ ​ឈ្មោះ​ខ​ណ្ឌៈ១​ ​តិស្សៈ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636813835379463326
ទៅកាន់ទំព័រ៖