ព្រះត្រៃបិដក ភាគ ១៦

ហើយ​សំដែងធម៌​ប្រកបដោយ​បាដិហារ្យ​ ​ដរាបណា​ទេ​ ​តថាគត​ ​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​ភិក្ខុ​ជា​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​បាន​ឈ្លាស​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដ៏​សមគួរ​ ​ប្រព្រឹត្ត​តាម​ធម៌​ ​ទាំង​បាន​រៀន​ ​នូវ​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ហើយ​ ​ទាំង​សង្កត់សង្កិន​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ដែល​បាន​សង្កត់សង្កិន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយ​សំដែងធម៌​ប្រកបដោយ​បាដិហារ្យ​បាន​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ទៅ​ ​សូម​ព្រះ​សុគត​ ​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ជាកាលគួរនឹង​បរិនិព្វាន​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​វាចា​នេះ​ហើយ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ពួក​ភិក្ខុនី​ ​ជា​សាវិកា​របស់​តថាគត​ ​ដែល​ឈ្លាស​វាងវៃ​ ​ក្លៀវក្លា​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដ៏​សមគួរ​ ​ប្រព្រឹត្ត​តាម​ធម៌​ ​នៅ​មិនទាន់​មាន​ ​ទាំង​មិនទាន់​រៀន​ ​នូវ​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 636814339546310020
ទៅកាន់ទំព័រ៖