ព្រះត្រៃបិដក ភាគ ១៦

គួរឲ្យ​ភ្លូកភ្លឹក​ ​ឲ្យ​ព្រឺព្រួច​រោម​ ​ទាំង​ផ្គរ​ ​ក៏​លាន់ឮ​ឡើង​ ​មានហេតុ​ដូចម្តេច​ ​មាន​បច្ច័យ​ដូចម្តេច​ហ្ន៎​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ ​យ៉ាង​ធំ​ម្ល៉េះ​។​ ​ទើប​ព្រះ​អានន្ទ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មានហេតុ​ជា​អស្ចារ្យ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មានហេតុ​ដ៏​ប្លែក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​កក្រើក​ផែនដី​នេះ​ ​ជា​យ៉ាង​ធំ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​កក្រើក​ផែនដី​នេះ​ ​ធំ​ពេក​ណាស់​ ​គួរឲ្យ​ភ្លូកភ្លឹក​ ​ឲ្យ​ព្រឺព្រួច​រោម​ ​ទាំង​ផ្គរ​ ​ក៏​លាន់ឮ​ឡើង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មានហេតុ​ដូចម្តេច​ ​មាន​បច្ច័យ​ដូចម្តេច​ហ្ន៎​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ ​យ៉ាង​ធំ​ម្ល៉េះ​។​ ​
 [​៩៨​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ឯ​ហេតុបច្ច័យ​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​នេះ​ ​មាន៨យ៉ាង​។​ ​ហេតុបច្ច័យ​ទាំង៨យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អានន្ទ​ ​មហាប្រឹថពី​នេះ​ ​ប្រតិ​ស្ថាន​នៅ​លើទឹក​ ​ឯ​ទឹក
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636814341599777472
ទៅកាន់ទំព័រ៖