ព្រះត្រៃបិដក ភាគ ១៦

ដែល​នាំឲ្យ​កក្រើក​ផែនដី​ជា​យ៉ាង​ធំ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​កាលណា​ដែល​ព្រះពោធិសត្វ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​ទ្រង់​ប្រសូត​ចាក​ព្រះ​មាតុ​ឧទរ​ ​ក្នុង​កាលនោះ​ ​ផែនដី​នេះ​ ​តែង​កក្រើករំពើក​រំភើបញាប់ញ័រ​ ​នេះ​ជាហេតុ​ ​ជា​បច្ច័យ​ទី៤​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ជា​យ៉ាង​ធំ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​កាលណា​ដែល​ព្រះ​តថាគត​ ​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​ក្នុង​កាលនោះ​ ​ផែនដី​នេះ​ ​តែង​កក្រើករំពើក​រំភើបញាប់ញ័រ​ ​នេះ​ជាហេតុ​ ​ជា​បច្ច័យ​ទី៥​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ជា​យ៉ាង​ធំ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​កាលណា​ដែល​ព្រះ​តថាគត​ ​ញុំាង​អនុត្តរ​ធម្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​កាលនោះ​ ​ផែនដី​នេះ​ ​តែង​កក្រើករំពើក​រំភើបញាប់ញ័រ​ ​នេះ​ជាហេតុ​ ​បច្ច័យ​ទី៦​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ជា​យ៉ាង​ធំ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​កាលណា​ដែល​ព្រះ​តថាគត​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​ដាក់ចុះ​នូវ​អាយុសង្ខារ​ ​ក្នុង​កាលនោះ​ ​ផែនដី​នេះ​ ​តែង​កក្រើករំពើក​រំភើបញាប់ញ័រ​ ​នេះ​ជាហេតុ​ ​បច្ច័យ​ទី៧​ ​ដែល​នាំឲ្យ​កក្រើក​ផែនដី​ជា​យ៉ាង​ធំ​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636814342059213750
ទៅកាន់ទំព័រ៖