ព្រះត្រៃបិដក ភាគ ១៦

លុះ​តថាគត​ ​ញុំាង​ព្រហ្ម​ទាំងនោះ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​បាត់​រូប​ទៅ​ ​កាលដែល​តថាគត​បាត់​រូប​ទៅ​ហើយ​ ​ចំណែក​ព្រហ្ម​ទាំងនោះ​ ​នៅតែ​មិន​ស្គាល់​តថាគត​ថា​ ​ជន​ដែល​បាត់​ទៅ​ហើយ​នេះ​ ​តើ​ជា​អ្វី​ហ្ន៎​ ​ជា​ទេវតា​ ​ឬ​ជា​មនុស្ស​ ​ដូច្នេះ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​បរិសទ្យ​មាន៨ពួក​នេះឯង​។​
 [​១០០​]​ ​ម្នាល​អានន្ទ​ ​អភិ​ភាយ​ត​នៈ​ ​(​ហេតុ​ជា​គ្រឿង​គ្រប​សង្កត់​នូវ​បច្ច​និក​ធម៌​)​ ​នេះ​ ​មាន៨ប្រការ​។​ ​អភិ​ភាយ​ត​នៈ​ ​៨ប្រការ​ ​តើ​ដូចម្តេច​។​ ​បុគ្គល​ពួក១​ ​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​(​១​)​ ​ហើយ​ឃើញ​នូវ​រូប​ខាងក្រៅ​(​២​)​ ​មាន​ប្រមាណ​តិច​(​៣​)​ ​មាន​ពណ៌​ល្អ​ ​ឬ​មាន​ពណ៌​អាក្រក់​(​៤​)​
​(​១​)​ ​ដែល​ថា​ ​សំគាល់​នូវ​រូប​ខាងក្នុង​នោះ​ ​គឺ​បុគ្គល​យក​អាការ​ក្នុង​ខ្លួន​ ​មាន​សក់​ជាដើម​ ​មក​ធ្វើ​បរិកម្ម​។​ ​(​២​)​ ​ដែល​ថា​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​គឺ​ឃើញ​នូវ​និមិត្ត​ខាងក្រៅ​ ​ដែល​ខ្លួន​យក​អាការ​ខាងក្នុង​មក​បរិកម្ម​ ​ហើយ​កើត​និមិត្ត​ឡើង​ខាងក្រៅ​នោះ​ឯង​។​ ​(​៣​)​ ​ដែល​ថា​ ​មាន​ប្រមាណ​តិច​នោះ​ ​សំដៅយក​និមិត្ត​របស់​បុគ្គល​ដែល​ជា​វិតក្កចរិត​ ​និមិត្ត​នោះ​ ​មាន​ប្រមាណ​តិច​។​ ​(​៤​)​ ​ដែល​ថា​ ​មាន​ពណ៌​ល្អ​នោះ​ ​សំដៅយក​និមិត្ត​របស់​បុគ្គល​ដែល​ជា​ទោសចរិត​។​ ​ដែល​ថា​ ​មាន​ពណ៌​អាក្រក់​នោះ​ ​សំដៅយក​និមិត្ត​ ​របស់​បុគ្គល​ដែល​ជា​រាគចរិត​។​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636814343190768471
ទៅកាន់ទំព័រ៖