ព្រះត្រៃបិដក ភាគ ១៦
គ្របសង្កត់នូវរូប
(១) ទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី១។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន
(២) មានពណ៌ល្អ ឬមានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី២។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង
(៣) ហើយឃើញនូវរូបខាងក្រៅ មានប្រមាណតិច មានពណ៌ល្អ ឬមានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញដូច្នេះ នេះជាអភិភាយតនៈទី៣។ បុគ្គលពួកមួយ មានសេចក្តីសំគាល់នូវរូបខាងក្នុង ហើយឃើញនូវរូបខាងក្រៅ មានប្រមាណច្រើន មានពណ៌ល្អ ឬមានពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ
(១) ដែលថា គ្របសង្កត់នូវរូបទាំងនោះ គឺបុគ្គលបានឃើញនូវនិមិត្តខាងក្រៅ ហើយកន្លងបង់នូវនិមិត្តនោះចេញ ទើបចូលទៅកាន់អប្បនា គឺបឋមជ្ឈាន។ (២) ដែលថា មានប្រមាណច្រើននោះ សំដៅយកនិមិត្តរបស់បុគ្គលដែលជាមោហចរិត។ (៣) បុគ្គលនោះ មិនយកអាការខាងក្នុងមកធ្វើបរិកម្ម យកវត្ថុខាងក្រៅមកធ្វើបរិកម្មវិញ។
ID: 636814343624003251
ទៅកាន់ទំព័រ៖