ព្រះត្រៃបិដក ភាគ ១៦

ជាទី​ចង្អុរ​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ក្រហម​ ​មាន​ពន្លឺ​ក្រហម​ ​យ៉ាងណាមិញ​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ហើយ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ជា​រូប​ក្រហម​ ​មាន​ពណ៌ក្រហម​ ​ជាទី​ចង្អុរ​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ក្រហម​ ​មាន​ពន្លឺ​ក្រហម​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ដូច្នេះ​ ​ក៏​យ៉ាងនោះ​ឯង​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី៧​។​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ហើយ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ជា​រូប​ស​ ​មាន​ពណ៌ស​ ​ជាទី​ចង្អុរ​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ស​ ​មា​នព​ន្លឺស​ ​ប្រៀប​ដូច​ផ្កាយព្រឹក​ដែល​ ​ស​ ​មាន​ពណ៌ស​ ​ជាទី​ចង្អុរ​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ស​ ​មា​នព​ន្លឺស​ ​ពុំ​នោះ​សោត​ ​រូប​នោះ​ ​ប្រៀប​ដូច​សំពត់​កើត​ក្នុង​ក្រុង​ពារាណសី​ ​មានសាច់​មដ្ឋ​ទាំងពីរ​ខាង​ ​ហៅថា​ ​សំ​ពត់​ស​ ​មាន​ពណ៌ស​ ​ជាទី​ចង្អុរ​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ស​ ​មា​នព​ន្លឺស​ ​យ៉ាងណាមិញ​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ហើយ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ជា​រូប​ស​ ​មាន​ពណ៌ស​ ​ជាទី​ចង្អុរ​ប្រាប់​ថា​ ​នេះ​មាន​ពណ៌ស​ ​មា​នព​ន្លឺស​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ដូច្នេះ​ ​ក៏​យ៉ាងនោះ​ឯង​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី៨​។​ ​ម្នាល​អានន្ទ​ ​អភិ​ភាយ​ត​នៈ​ ​មាន៨ប្រការ​នេះឯង​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636814344373396114
ទៅកាន់ទំព័រ៖