ព្រះត្រៃបិដក ភាគ ១៦

 [​១០១​]​ ​ម្នាល​អានន្ទ​ ​វិមោក្ខ​ ​(​ធម៌​ជា​គ្រឿង​រួចចាក​អាសវៈ​)​ ​នេះ​ ​មាន៨ប្រការ​។​ ​វិមោក្ខ៨ប្រការ​ ​តើ​ដូចម្តេច​។​ ​បុគ្គល​បាន​នូវ​រូបជ្ឈាន​(​១​)​ ​រមែង​ឃើញ​នូវ​រូប​ ​គឺ​កសិណ​ទាំងឡាយ​ ​មាន​នីល​កសិណ​ជាដើម​ ​នេះ​ជា​វិមោក្ខ​ទី១​។​ ​បុគ្គល​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​រមែង​ឃើញ​នូវ​រូប​ខាងក្រៅ​ទាំងឡាយ​ ​គឺ​កសិណ​ ​មាន​នីល​កសិណ​ជាដើម​ ​នេះ​ជា​វិមោក្ខ​ទី២​។​ ​បុគ្គល​មានចិត្ត​ចុះ​ស៊ប់​កាន់​ឈាន​ ​ក្នុង​វណ្ណ​កសិណ​ ​ដែល​បរិសុទ្ធ​(​២​)​ ​នេះ​ជា​វិមោក្ខ​ទី៣​។​ ​បុគ្គល​ដែល​កន្លង​នូវ​រូបសញ្ញា​(​៣​)​ ​ដល់​នូវ​សេចក្តី​វិនាស​ ​នៃ​បដិឃ​សញ្ញា​(​៤​)​ ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​(​៥​)​ ​ដោយ​ប្រការ​ទាំងពួង​ ​ហើយ​
​(​១​)​ ​រូបាវចរ​ជ្ឈាន​ ​ដែល​កើតអំពី​កសិណ​ ​មាន​នីល​កសិណ​ជាដើម​ ​ក្នុង​អាការ​ទាំង៣២​ ​មាន​សក់​ ​ជាដើម​ ​ដែល​សន្មត​ថា​ ​ជា​វត្ថុ​ខាងក្នុង​។​ ​(​២​)​ ​បុគ្គល​ដែល​បាន​ឈាន​ ​ព្រោះ​អាស្រ័យ​វណ្ណ​កសិណ​ ​មាន​នីល​កសិណ​ជាដើម​ ​ដែល​បរិសុទ្ធ​ថ្លៃថ្លា​ជាង​បុគ្គល​ទី១​ ​ទី២​។​ ​(​៣​)​ ​សេចក្តី​សំគាល់​ក្នុង​រូបាវចរ​ជ្ឈាន​ ​និង​អារម្មណ៍​របស់​ឈាន​នោះ​។​ ​(​៤​)​ ​សេចក្តី​សំគាល់​ដែល​កើតឡើង​ដោយ​វត្ថុ​ ​មាន​ចក្ខុ​ជាដើម​ ​ប៉ះពាល់​នឹង​អារម្មណ៍​ ​មាន​រូប​ជាដើម​។​ ​(​៥​)​ ​សញ្ញា​ដែល​ប្រព្រឹត្តទៅ​ក្នុង​អារម្មណ៍​ផ្សេងគ្នា​ ​ឬសញ្ញា​ដែល​ផ្សេងគ្នា​។​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636814345019413064
ទៅកាន់ទំព័រ៖