ព្រះត្រៃបិដក ភាគ ១៦

ទ្រទ្រង់ធម៌​ ​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដ៏​សមគួរ​ ​ប្រព្រឹត្ត​តាម​ធម៌​ ​នៅ​មិនទាន់​មាន​ ​ទាំង​មិនទាន់​បាន​រៀន​ ​នូវ​វាទៈ​នៃ​អាចារ្យ​របស់​ខ្លួន​ ​ហើយ​ប្រាប់​ ​សំដែង​ ​បញ្ញត្ត​ ​តាំង​ទុក​ ​បើក​ ​ចែក​ ​ធ្វើឲ្យ​ងាយ​បាន​ ​ទាំង​មិនទាន់​សង្កត់សង្កិន​នូវ​បរ​ប្ប​វាទ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ជា​កិច្ច​ដែល​សង្កត់សង្កិន​បាន​ដោយ​ល្អ​ ​តាម​ពាក្យ​ដែល​សម​ហេតុ​ ​ហើយ​សំដែងធម៌​ប្រកបដោយ​បាដិហារ្យ​បាន​ ​ដរាបណា​ទេ​ ​តថាគត​ ​ក៏​មិនទាន់​បរិនិព្វាន​ដរាប​នោះ​។​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ព្រហ្មចារ្យ​របស់​តថាគត​នេះ​ ​នៅ​មិនទាន់​ខ្ជាប់ខ្ជួន​ ​មិនទាន់​ចំរើន​ ​មិនទាន់​ផ្សាយ​ទៅ​សព្វ​ទិស​ ​គេ​មិនទាន់​ដឹង​ច្រើន​គ្នា​ ​ទាំង​មិនទាន់​ពេញ​បរិបូណ៌​ ​ដរាបណា​ ​មួយទៀត​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​មិនទាន់​ចេះ​សំដែង​បាន​ ​ដោយ​ប្រពៃ​ ​ដរាបណា​ទេ​ ​តថាគត​ ​ក៏​មិនទាន់​បរិនិព្វាន​ដរាប​នោះ​។​ ​ម្នាល​អានន្ទ​ ​ថ្ងៃនេះ​ ​ក្រុងមារ​មានចិត្ត​បាប​ ​បាន​ចូល​មករ​កត​ថា​គត​ ​ក្នុង​បា​វាល​ចេតិយ​ ​អម្បាញ់មិញ​នេះឯង​ ​បាន​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​អានន្ទ​ ​លុះ​មារ​មានចិត្ត​បាប​ ​បាន​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ទៅ​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636814346437604180
ទៅកាន់ទំព័រ៖