ព្រះត្រៃបិដក ភាគ ១៦

សូម​ព្រះ​សុគត​ ​បរិនិព្វាន​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ជាកាលគួរនឹង​បរិនិព្វាន​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះ​វាចា​នេះ​ថា​ ​ម្នាល​មារ​មានចិត្ត​បាប​ ​ពួក​ភិក្ខុ​ជា​សាវ័ក​របស់​តថាគត​ ​នៅ​មិនទាន់​មាន​ ​ដរាបណា​ទេ​ ​តថាគត​ ​ក៏​មិនទាន់​បរិនិព្វាន​ដរាប​នោះ​។​ ​ពួក​ភិក្ខុនី​ ​ជា​សាវិកា​របស់​តថាគត​ ​នៅ​មិនទាន់​មាន​ដរាបណា​។​ ​ពួក​ឧបាសក​ ​ជា​សាវ័ក​របស់​តថាគត​ ​នៅ​មិនទាន់​មាន​ដរាបណា​។​ ​ពួក​ឧបាសិកា​ ​ជា​សាវិកា​របស់​តថាគត​ ​នៅ​មិនទាន់​មាន​ដរាបណា​។​ ​ព្រហ្មចារ្យ​របស់​តថាគត​នេះ​ ​នៅ​មិនទាន់​ខ្ជាប់ខ្ជួន​ ​មិនទាន់​ចំរើន​ ​មិនទាន់​ផ្សាយ​ទៅ​សព្វ​ទិស​ ​គេ​មិនទាន់​ដឹង​ច្រើន​គ្នា​ ​ទាំង​មិនទាន់​ពេញ​បរិបូណ៌​ ​ដរាបណា​ ​មួយទៀត​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​មិនទាន់​ចេះ​សំដែង​បាន​ ​ដោយ​ប្រពៃ​ ​ដរាបណា​ ​(​តថាគត​ ​ក៏​មិនទាន់​បរិនិព្វាន​ដរាប​នោះ​)​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រហ្មចារ្យ​ ​របស់​ព្រះមានព្រះភាគ​ ​បាន​ខ្ជាប់ខ្ជួន​ហើយ​ ​បាន​ចំរើន​ហើយ​ ​បាន​ផ្សាយ​ទៅ​សព្វ​ទិស​ហើយ​ ​គេ​បានដឹង​ច្រើន​គ្នា​ហើយ​ ​បាន​ពេញ​បរិបូណ៌​ហើយ​ ​ពួក​ទេវតា​ ​និង​មនុស្ស​ ​ចេះ​សំដែង​បាន​ ​ដោយ​ល្អ​ហើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ទៅ​ ​សូម​ព្រះ​សុគត​បរិនិព្វាន​ទៅ​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636814416123830004
ទៅកាន់ទំព័រ៖