ព្រះត្រៃបិដក ភាគ ១៦

ព្រះ​អានន្ទ​មាន​អាយុ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ជា​គំរប់​បីដង​ផង​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ឋិតនៅ​អស់​មួយ​អាយុកប្ប​ ​សូម​ព្រះ​សុគត​ ​ឋិតនៅ​អស់​មួយ​អាយុកប្ប​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​អានន្ទ​ ​អ្នកជឿ​ពោធិញ្ញាណ​ ​របស់​តថាគត​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ជឿ​។​ ​ម្នាល​អានន្ទ​ ​កាលបើ​អ្នកជឿ​ដែរ​ ​ហេតុអ្វី​ក៏​អ្នក​នៅតែ​ទទូច​តថាគត​ ​ដល់ទៅ៣ដង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះពុទ្ធដីកា​នេះ​ ​ខ្ញុំ​ព្រះអង្គ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​បាន​ត្រង​រង​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ថា​ ​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ទាំង៤​ ​បើ​បុគ្គល​ណាមួយ​ ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើ​រឿយ​ៗ​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​បាន​ធ្វើឲ្យ​ជាទី​នៅ​ហើយ​ ​បាន​តាំង​ទុ​ក​រឿយ​ៗ​ហើយ​ ​បាន​សន្សំទុក​ហើយ​ ​បាន​ប្រារព្ធ​ដោយ​ល្អ​ហើយ​ ​បុគ្គល​នោះ​ ​បើ​ប្រាថ្នា​នឹង​ឋិតនៅ​ ​គប្បី​ឋិតនៅ​អស់១អាយុកប្ប​ ​ឬ​លើស​ជាង១អាយុកប្ប​ក៏បាន​ ​ម្នាល​អានន្ទ​ ​ឯ​ឥទ្ធិបាទ​ទាំង៤​ ​តថាគត​ ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើ​រឿយ​ៗ​ហើយ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636814416655810431
ទៅកាន់ទំព័រ៖