ព្រះត្រៃបិដក ភាគ ១៦

ធ្វើ​ឱភាស​ ​ជា​ឱឡារិក​ ​យ៉ាងនេះ​ហើយ​ ​អ្នក​នៅតែ​មិន​អាច​នឹង​យល់​សេចក្តី​ច្បាស់លាស់​បាន​ ​មិន​អារាធនា​តថាគត​ថា​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ឋិតនៅ​អស់១អាយុកប្ប​ ​សូម​ព្រះ​សុគត​ ​ឋិតនៅ​អស់១អាយុកប្ប​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ដូច្នេះ​សោះ​ ​ម្នាល​អានន្ទ​ ​បើ​អ្នក​អារាធនា​តថាគត​ ​តថាគត​ ​គប្បី​ឃាត់​ពាក្យ​របស់​អ្នក​ ​ត្រឹមតែ​ពីរ​ដង​ប៉ុណ្ណោះ​ ​គង់​នឹង​ទទួល​អារាធនា​ ​ក្នុង​វារៈ​ជា​គំរប់៣ដង​មិនខាន​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​នេះ​ជា​អំពើ​ទាស់​ ​របស់​អ្នក​ហើយ​ ​នេះ​ជា​កំហុស​របស់​អ្នក​ហើយ​។​
 [​១០៥​]​ ​ម្នាល​អានន្ទ​ ​សម័យមួយ​ ​តថាគត​នៅក្នុង​ឧទេន​ចេតិយ​ ​ទៀប​ក្រុង​វេសាលី​នេះឯង​។​ ​កាល​តថាគត​ ​នៅក្នុង​ឧទេន​ចេតិយ​នោះ​ ​បាន​ប្រាប់​អ្នក​ថា​ ​ម្នាល​អានន្ទ​ ​ក្រុង​វេសាលី​ ​ជាទី​គួរ​ត្រេកអរ​ ​ឧទេន​ចេតិយ​ ​ជាទី​គួរ​ត្រេកអរ​ ​ម្នាល​អានន្ទ​ ​ឥទ្ធិបាទ​ទាំង៤​ ​បើ​បុគ្គល​ណាមួយ​ ​បាន​ចំរើន​ហើយ​ ​បាន​ធ្វើឲ្យ​ច្រើន​ហើយ​ ​បាន​ធ្វើឲ្យ​ដូចជា​យាន​ហើយ​ ​បាន​ធ្វើឲ្យ​ជាទី​នៅ​ហើយ​ ​បាន​តាំង​ទុ​ក​រឿយ​ៗ​ហើយ​ ​បាន​សន្សំទុក​ហើយ​ ​បាន​ប្រារព្ធ​ដោយ​ល្អ​ហើយ​ ​បុគ្គល​នោះ​ ​បើ​ប្រាថ្នា​នឹង​ឋិតនៅ​ ​គប្បី​ឋិតនៅ​អស់១អាយុកប្ប​ ​ឬ​លើស​ជាង១អាយុកប្ប​ក៏បាន​។​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636814417981386250
ទៅកាន់ទំព័រ៖