ព្រះត្រៃបិដក ភាគ ១៦

មាន​ហើយ​ ​សង្ខារ​តាក់តែង​ហើយ​ ​តែង​មាន​សេចក្តី​វិនាស​ទៅជាធម្មតា​ ​ធម្មជាត​នោះ​ឯង​ ​បុគ្គល​នឹង​ពោល​ឃាត់​ថា​ ​កុំ​វិនាស​ដូច្នេះ​ ​(​ដោយហេតុ​ណា​)​ ​ហេតុ​នុ៎ះ​មិន​មាន​ឡើយ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ធម្មជាត​ណា​ ​ដែល​តថាគត​ទាត់ចោល​ហើយ​ ​ខ្ជាក់​ចោល​ហើយ​ ​ជម្រុះ​ចោល​ហើយ​ ​លះបង់​ចោល​ហើយ​ ​បន្សាត់​ចោល​ហើយ​ ​អាយុសង្ខារ​តថាគត​ដាក់ចុះ​ហើយ​ ​វាចា​តថាគត​ពោល​ដោយពិត​ថា​ ​បរិនិព្វាន​នៃ​តថាគត​មិនយូរ​ឡើយ​ ​កន្លង៣ខែ​ ​អំពី​ថ្ងៃនេះ​ទៅ​ ​តថាគត​នឹង​បរិនិព្វាន​ហើយ​ ​តថាគត​ ​នឹង​ត្រឡប់​មកកាន់​ធម្មជាត​នោះ​វិញទៀត​ ​ព្រោះ​ហេតុ​នៃ​ជីវិត​ប៉ុណ្ណោះ​ ​(​ដោយហេតុ​ណា​)​ ​ហេតុ​នុ៎ះ​មិន​មាន​ឡើយ​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ទៅកាន់​កូ​ដា​គារ​សាលា​ ​នា​ព្រៃ​មហាវ័ន​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ក៏​ស្តេច​ចូល​ទៅកាន់​កូ​ដា​គារ​សាលា​ ​នា​ព្រៃ​មហាវ័ន​ ​មួយអន្លើដោយ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​អ្នក​ចូរ​ទៅ​ឲ្យ​ពួក​ភិក្ខុ​ទាំងប៉ុន្មាន​ ​ដែល​អាស្រ័យ​នៅ​ ​ក្នុង​ក្រុង​វេសាលី​ ​ទាំងអស់​នោះ
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636814419305451982
ទៅកាន់ទំព័រ៖