ព្រះត្រៃបិដក ភាគ ១៦

មក​ជួបជុំ​ក្នុង​ឧបដ្ឋានសាលា​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​ឲ្យ​ពួក​ភិក្ខុ​ទាំងប៉ុន្មាន​ ​ដែល​អាស្រ័យ​នៅ​ ​ក្នុង​ក្រុង​វេសាលី​ទាំងអស់​នោះ​ ​មក​ជួបជុំ​ក្នុង​ឧបដ្ឋានសាលា​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ប្រជុំ​គ្នា​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះអង្គ​ ​ទ្រង់​ជ្រាប​នូវ​កាលគួរ​ ​ក្នុង​កាល​ឥឡូវនេះ​។​
 [​១០៧​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ចូល​ទៅកាន់​ឧបដ្ឋានសាលា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​ ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ស្រេចហើយ​ ​បាន
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636814419566716926
ទៅកាន់ទំព័រ៖