ព្រះត្រៃបិដក ភាគ ១៦
ព្រះអានន្ទមានអាយុ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅដល់ភណ្ឌគ្រាម ព្រមដោយភិក្ខុសង្ឃជាច្រើន។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងភណ្ឌគ្រាមនោះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងសង្សារវដ្ត) អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវធម៌ទាំង៤យ៉ាង។ ធម៌ទាំង៤យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយសីល។ ម្នាលភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី ដែលអន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់កាលជាយូរអង្វែងយ៉ាងនេះ ព្រោះតែមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះនូវអរិយសមាធិ។
ID: 636814420963416812
ទៅកាន់ទំព័រ៖