ព្រះត្រៃបិដក ភាគ ១៦

អ្នក​ទាំងឡាយ​ ​គប្បី​ដល់​នូវ​សេចក្តី​ចូលចិត្ត​ក្នុង​ពាក្យ​នេះ​។​បេ​។​ ​ថា​ ​នេះ​ជា​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​នោះ​ ​ដែល​ព្រះ​ថេរៈ​នោះ​ ​រៀន​ត្រូវ​ល្អ​ហើយដោយ​ពិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​មហា​បទេស​ជា​គំរប់៤នេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​មហា​បទេស​ទាំង៤នេះឯង​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អានន្ទ​ចេតិយ​ ​ជិត​ភោគ​នគរ​នោះ​ឯង​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ជាច្រើន​ ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ថា​ ​សីល​ដូច្នេះ​ ​សមាធិ​ដូច្នេះ​ ​បញ្ញា​ដូច្នេះ​ ​សមាធិ​ដែល​អប់រំ​ដោយ​សីល​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​បញ្ញា​ ​ដែល​អប់រំ​ដោយ​សមាធិ​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​ចិត្ត​ដែល​អប់រំ​ដោយ​បញ្ញា​ហើយ​ ​រមែង​រួច​ស្រឡះ​ដោយ​ប្រពៃ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​គឺ​កាមាសវៈ​ ​ភវាសវៈ​ ​អវិជ្ជា​សវៈ​។​
 [​១១៧​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ភោគ​នគរ​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​មក​ ​យើង​នឹង​ទៅកាន់​ក្រុង​បា​វា​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636814423260098175
ទៅកាន់ទំព័រ៖