ព្រះត្រៃបិដក ភាគ ១៦

ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅដល់​ក្រុង​បា​វា​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អម្ពវ័ន​ ​(​ព្រៃស្វាយ​)​ ​របស់​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​(​កូនជាង​មាស​)​ ​ទៀប​ក្រុង​បា​វា​នោះ​។​ ​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​ស្តេច​មកដល់​ក្រុង​បា​វា​ ​ឥឡូវនេះ​ ​ទ្រង់​គង់នៅ​ក្នុង​អម្ពវ័ន​របស់​អាត្មាអញ​ ​ទៀប​ក្រុង​បា​វា​។​ ​គ្រានោះ​ ​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​ ​លំដាប់នោះ​ ​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាចហាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ ​ទទួល​ភត្ត​របស់ខ្ញុំ​ព្រះអង្គ​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​។​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ទទួល
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636814423496751711
ទៅកាន់ទំព័រ៖