ព្រះត្រៃបិដក ភាគ ១៦

នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​អង្គាស​ព្រះមានព្រះភាគ​ ​ដោយ​សូករមទ្ទវៈ​ ​ដែល​ខ្លួន​តាក់តែង​ហើយ​ ​អង្គាស​ភិក្ខុសង្ឃ​ដោយ​ខាទនីយ​ភោជនីយាហារ​ដទៃ​ ​ដែល​ខ្លួន​តាក់តែង​ហើយ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ថា​ ​ម្នាល​នាយ​ចុន្ទ​ ​សូករមទ្ទវៈ​ណា​របស់​អ្នក​ ​ដែល​នៅសល់​ ​អ្នក​ចូរ​កប់​នូវ​សូករមទ្ទវៈ​នោះ​ ​ក្នុង​រណ្តៅ​ទៅ​ ​ម្នាល​នាយ​ចុន្ទ​ ​ក្នុង​លោក​ ​(​នេះ​)​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​តថាគត​ ​មិនឃើញ​បុគ្គល​ណាមួយ​ ​ដែល​បរិភោគ​នូវ​សូករមទ្ទវៈ​នោះ​ហើយ​ ​សូករមទ្ទវៈ​នោះ​ ​គប្បី​ដល់​នូវ​កិរិយា​រលួយ​ទៅ​ដោយ​ល្អ​ឡើយ​ ​វៀរលែងតែ​តថាគត​ចេញ​។​ ​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​កប់​នូវ​សូករមទ្ទវៈ​ ​ដែល​នៅសល់​នោះ​ក្នុង​រណ្តៅ​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636814424137518361
ទៅកាន់ទំព័រ៖