ព្រះត្រៃបិដក ភាគ ១៦
ល្អហើយ ដ៏ថ្លាស្អាតប្រាសចាកមន្ទិល សមរម្យដោយអាការគ្រប់យ៉ាង ចេសពណ៌ខៀវក្តី ពណ៌លឿងក្តី ពណ៌ក្រហមក្តី ពណ៌សក្តី ពណ៌លឿងទុំក្តី ដែលគេដោតហើយក្នុងកែវនោះ បុរសដែលមានភ្នែក ដាក់កែវនោះលើដៃ ពិចារណាឃើញច្បាស់ថា កែវមណីពិទូរ្យនេះឯង ដ៏ល្អ មានកំណើតបរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ ដ៏ថ្លាស្អាតប្រាសចាកមន្ទិល សមរម្យដោយអាការគ្រប់យ៉ាង ចេសពណ៌ខៀវក្តី ពណ៌លឿងក្តី ពណ៌ក្រហមក្តី ពណ៌សក្តី ពណ៌លឿងទុំក្តី ដែលគេដោតក្នុងកែវនោះ មានឧបមាដូចម្តេចវិញ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដែលពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតា អាពាធណានីមួយ មិនដែលកើតឡើង ដល់ព្រះមាតា ព្រះពោធិសត្វឡើយ ព្រះមាតានៃព្រះពោធិសត្វ ជាអ្នកមានសេចក្តីសុខជាប្រក្រតី មានកាយមិនលំបាក មួយទៀត ព្រះមាតា នៃព្រះពោធិសត្វ តែងមើលឃើញនូវព្រះពោធិសត្វ ហាក់ដូចជាស្ថិតនៅក្រៅផ្ទៃ ទាំងអវយវៈធំតូចទាំងអស់ មានឥន្ទ្រិយមិនថោកថយ មានឧបមេយ្យដូច្នោះឯង។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វចុះកាន់ផ្ទៃនៃព្រះមាតានុ៎ះ។
ID: 636813837063609654
ទៅកាន់ទំព័រ៖