ព្រះត្រៃបិដក ភាគ ១៦

[​១១៨​]​ ​ខ្ញុំ​បានឮ​ថា​ ​ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ​ ​ទ្រង់​សោយ​ភត្ត​របស់​នាយ​ចុន្ទ​កម្មា​របុ​ត្ត​ ​ហើយ​មាន​ព្រះ​អាពាធ​ជា​ទម្ងន់​ ​ជិតនឹង​មរណៈ​។​ ​ព្យាធិ​ដ៏​ក្លា​ ​កើត​ដល់​ព្រះ​សាស្តា​ ​ដែល​សោយ​ភត្ត​ ​ដោយ​សូករមទ្ទវៈ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​អាពាធ​ ​ចុះ​ព្រះ​លោ​ហិ​ត​រឿយ​ៗ​ ​ទើប​មាន​ព្រះពុទ្ធ​តម្រាស់​ថា​ ​តថាគត​ ​នឹង​ទៅកាន់​ក្រុង​កុសិនារា​។​

 (​គាថា​ទាំងនេះ​ ​ព្រះ​សង្គីតិកាចារ្យ​ទាំងឡាយ​ ​សំដែង​ហើយ​ ​ក្នុង​កាល​ធ្វើ​សង្គីតិ​)​។​
 [​១១៩​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចៀសចេញ​អំពី​ផ្លូវ​ ​ហើយ​ទ្រង់​ចូល​ទៅកាន់​ម្លប់ឈើ១​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ត្រាស់​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​ចូរ​អ្នក​ក្រាល​សង្ឃាដិ​ ​មាន​ជាន់៤​ ​ឲ្យ​តថាគត​ដោយ​ឆាប់​ ​ម្នាល​អានន្ទ​ ​តថាគត​ល្ហិតល្ហៃ​ណាស់​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636814424790325699
ទៅកាន់ទំព័រ៖