ព្រះត្រៃបិដក ភាគ ១៦
រទេះ៨០០ក្តី រទេះ៩០០ក្តី រទេះ១០០០ក្តី។បេ។ រទេះ១សែនក្តី នឹងធ្វើប្រយោជន៍ដូចម្តេច បុគ្គលណាមួយ មានសញ្ញានៅភ្ញាក់រលឹក កាលដែលភ្លៀងកំពុងបង្អុរចុះ កាលដែលភ្លៀងកំពុងធ្វើសំឡេងឈូឆរ កាលដែលផ្លេកបន្ទោរកំពុងភ្លឺច្រវាត់ កាលដែលរន្ទះកំពុងបាញ់ ក៏មិនបានឃើញ ទាំងមិនបានឮសូរ ហេតុនេះឯងរបស់បុគ្គលនោះ ជាហេតុដែលធ្វើបានដោយកម្រផង ដែលមានដោយកម្រផង ដោយពិត។
[១២១] ម្នាលបុក្កុសៈ សម័យមួយ តថាគតនៅក្នុងរោងលានស្រូវ ទៀបក្រុងអាតុមាឯណោះ។ ក៏សម័យនោះឯង ភ្លៀងកំពុងបង្អុរចុះ ភ្លៀងកំពុងធ្វើសំឡេងឈូឆរ ផ្លេកបន្ទោរកំពុងភ្លឺច្រវាត់ រន្ទះកំពុងបាញ់ មានអ្នកស្រែជាបងប្អូននឹងគ្នាពីរនាក់ និងគោ៤ ត្រូវរន្ទះបាញ់ស្លាប់ ជិតរោងលានស្រូវ។ ម្នាលបុក្កុសៈ កាលនោះឯង ពួកមហាជនចេញចាកស្រុកអាតុមា ចូលទៅកាន់ទី នៃបុរសអ្នកស្រែពីរនាក់បងប្អូន និងគោទាំង៤ ដែលរន្ទះបាញ់ស្លាប់នោះ។ ម្នាលបុក្កុសៈ សម័យនោះឯង តថាគត
ID: 636814426894016023
ទៅកាន់ទំព័រ៖