ព្រះត្រៃបិដក ភាគ ១៦

និព្វាន​ធាតុ​ ​ក្នុង​រាត្រី​ណា១​ ​ម្នាល​អានន្ទ​ ​កាយ​តថាគត​ស្អាត​ ​ឆវិវណ្ណ​ក៏​បរិសុទ្ធ​ ​ផូរផង់​ក្រៃពេក​ ​ក្នុង​កាល​ទាំងពីរ​នេះឯង​ ​ម្នាល​អានន្ទ​ ​ក្នុង​យាម​ជាទីបំផុត​នៃ​រាត្រី​នេះឯង​ ​បរិនិព្វាន​នឹង​មានដល់​តថាគត​ ​ក្នុង​ចន្លោះ​នៃ​ដើម​សាលព្រឹក្ស​ទាំងគូ​ ​ក្នុង​សាលវ័ន​របស់​ពួក​មល្ល​ក្សត្រិយ៍​ ​ដែល​ជាទី​ចូល​ទៅ​ក្នុង​ក្រុង​កុសិនារា​ ​ម្នាល​អានន្ទ​ ​មក​យើង​នឹង​ទៅកាន់​ស្ទឹង​ក​កុ​ធៈ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​១២៣​]​ ​បុ​ក្កុ​សម​ល្ល​បុត្ត​ ​ថ្វាយ​នូវ​សំពត់​មានសាច់​មដ្ឋ​មួយគូ​ ​មាន​សម្បុរ​ដូច​មាស​សិង្គី​ ​(​ចំពោះ​ព្រះ​សាស្តា​)​ ​ព្រះ​សាស្តា​ដែល​ព្រះ​អានន្ទ​នោះ​ថ្វាយ​ ​ឲ្យ​ទ្រង់​សាដក​ហើយក៏​មាន​សម្បុរ​ដូច​ព្រះចន្ទ​ល្អ​រុងរឿង​។​
 [​១២៤​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ចូល​ទៅកាន់​ស្ទឹង​ក​កុ​ធៈ​ ​ព្រមដោយ​ភិក្ខុសង្ឃ​ជាច្រើន​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ស្តេច​ចុះ​កាន់​ស្ទឹង​ក​កុ​ធៈ​ ​ស្រង់​ផង​(​១​)​ ​សោយ​ផង​ ​ហើយ​ស្តេច​ត្រឡប់​ឡើងវិញ​ ​ក៏​ចូល​ទៅ​រក​អម្ពវ័ន​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ត្រាស់
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​កាល​ព្រះមានព្រះភាគ​កំពុង​ស្រង់​ ​ហ្វូង​ត្រី​ ​និង​អណ្តើក​ក្នុង​ស្ទឹង​នោះ​ក្តី​ ​ដងព្រៃ​នៅ​ក្បែរ​ច្រាំង​ទាំងពីរ​ក្តី​ ​ក៏​មាន​សម្បុរ​ហាក់ដូចជា​មាស​ទាំងអស់​។​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636814428732581183
ទៅកាន់ទំព័រ៖