ព្រះត្រៃបិដក ភាគ ១៦

ទ្រង់​ត្រាស់​ហៅ​ចុន្ទ​ក​ភិក្ខុ​មក​ថា​ ​អ្នក​ចូរ​ក្រាល​សង្ឃាដិ​ ​មាន​ជាន់៤​ ​ឲ្យ​តថាគត​ដោយ​ឆាប់​ ​តថាគត​នឹង​សិង​ ​ព្រះ​ចុន្ទ​កៈ​ភិក្ខុ​នោះ​ ​កាលដែល​ព្រះ​សាស្តា​ ​មានព្រះអង្គ​ចំរើន​ហើយ​ ​ទ្រង់​ត្រាស់​បង្គាប់​ហើយ​ ​ក៏​ក្រាល​សង្ឃាដិ​ ​មាន​ជាន់៤​ ​ថ្វាយ​ដោយ​ប្រញាប់​ ​ព្រះ​សាស្តា​មិន​លំបាក​ព្រះ​កាយ​ទ្រង់ផ្ទំ​ហើយ​ ​ឯ​ព្រះ​ចុន្ទ​ក​ភិក្ខុ​ ​ក៏​អង្គុយ​គាល់​ចំពោះ​ព្រះ​ភក្ត្រ​ក្នុង​ទីនោះ​។​

 [​១២៦​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​បើ​មាន​បុគ្គល​ណាមួយ​ ​ញុំាង​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​ ​ឲ្យ​កើតឡើង​ ​ដល់​ចុន្ទ​កម្មា​របុ​ត្ត​ថា​ ​ម្នាល​អាវុសោ​ចុន្ទៈ​ ​អ្នក​ពេញ​ហៅ​ជា​មនុស្ស​ឥត​លាភ​ ​អត្តភាព​ជា​មនុស្ស​ ​ក៏​អ្នក​បាន​ដោយ​អាក្រក់​ ​ព្រោះ​ព្រះ​តថាគត​ ​សោយ​បច្ឆិម​បិណ្ឌបាត​របស់​អ្នក​ហើយ​ទ្រង់​បរិនិព្វាន​ ​ម្នាល​អានន្ទ​ ​អ្នក​គប្បី​បន្ទោបង់​សេចក្តី​ក្តៅក្រហាយ​ស្តាយក្រោយ​ ​របស់​ចុន្ទ​កម្មា​របុ​ត្ត​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ចុន្ទៈ​ ​អ្នក​ពេញ​ហៅ​ជា​មនុស្ស​មានលាភ​ ​អត្តភាព​ជា​មនុស្ស​ ​អ្នក​បាន​ដោយ​ប្រពៃ​ហើយ​ ​ព្រោះថា​ព្រះ​តថាគត​ ​ទ្រង់​សោយ​បច្ឆិម​បិណ្ឌបាត​របស់​អ្នក
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636814429386878607
ទៅកាន់ទំព័រ៖