ព្រះត្រៃបិដក ភាគ ១៦

ហើយ​ទ្រង់​បរិនិព្វាន​ ​ម្នាល​អាវុសោ​ចុន្ទៈ​ ​ពាក្យ​នេះ​ ​យើង​បាន​ស្តាប់​ ​បាន​ទទួល​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​ចង្ហាន់​បិណ្ឌបាត​ទាំងពីរ​នេះ​ ​មាន​ផល​ស្មើ​ៗ​គ្នា​ ​មាន​វិ​បា​ក​ស្មើ​ៗ​គ្នា​ ​មានផល​ច្រើន​ផង​ ​មាន​អានិសង្ស​ច្រើន​ផង​ ​ក្រៃលែង​ជាង​ចង្ហាន់​បិណ្ឌបាត​ដទៃ​។​ ​ចង្ហាន់​បិណ្ឌបាត​ទាំងពីរ​ ​តើ​ដូចម្តេច​។​ ​គឺ​ព្រះ​តថាគត​ ​ទ្រង់​សោយ​ចង្ហាន់​បិណ្ឌបាត​ណា​ ​ហើយ​ទ្រង់​បាន​ត្រាស់​ដឹង​ ​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ១​ ​ព្រះ​តថាគត​ ​ទ្រង់​សោយ​ចង្ហាន់​បិណ្ឌបាត​ណា​ ​ហើយ​ទ្រង់​បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វាន​ធាតុ១​ ​ចង្ហាន់​បិណ្ឌបាត​ទាំងពីរ​នេះឯង​ ​មាន​ផល​ស្មើ​ៗ​គ្នា​ ​មាន​វិ​បា​ក​ស្មើ​ៗ​គ្នា​ ​មានផល​ច្រើន​ផង​ ​មាន​អានិសង្ស​ច្រើន​ផង​ ​ក្រៃលែង​ជាង​ចង្ហាន់​បិណ្ឌបាត​ដទៃ​ ​បុញ្ញកម្ម​ដែ​លញុំាង​អាយុ​ឲ្យ​ប្រព្រឹត្តទៅ​ ​ចុន្ទ​កម្មា​របុ​ត្ត​មាន​អាយុ​ ​ក៏បាន​សន្សំ​ហើយ​ ​បុញ្ញកម្ម​ដែ​លញុំាង​សម្បុរ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ចុន្ទ​កម្មា​របុ​ត្ត​មាន​អាយុ​ ​ក៏បាន​សន្សំ​ហើយ​ ​បុញ្ញកម្ម​ដែ​លញុំាង​សេចក្តី​សុខ​ឲ្យ​ប្រព្រឹត្តទៅ​។​បេ​។​ ​ញុំា​ងយ​ស​ឲ្យ​ប្រព្រឹត្តទៅ​។​បេ​។​ ​ញុំាង​ឋានសួគ៌​ឲ្យ​ប្រព្រឹត្តទៅ​។​បេ​។​ ​ញុំាង​ភាវៈ​ជាធំ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ចុន្ទ​កម្មា​របុ​ត្ត​មាន​អាយុ​ ​ក៏បាន​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636814429608171264
ទៅកាន់ទំព័រ៖