ព្រះត្រៃបិដក ភាគ ១៦

ក្រែង​ក្តី​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឡើយ​ ​ម្នាល​អានន្ទ​ ​បុគ្គល​ណាមួយ​ ​ទោះបី​ភិក្ខុ​ក្តី​ ​ភិក្ខុនី​ក្តី​ ​ឧបាសក​ក្តី​ ​ឧបាសិកា​ក្តី​ ​ជា​អ្នកប្រតិបត្តិ​នូវ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​សេចក្តី​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​តថាគត​ ​ដោយ​គ្រឿងបូជា​ដ៏​ឧត្តម​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​បរិសទ្យ​ក្នុង​សាសនា​នេះ​ ​គប្បី​សិក្សា​ថា​ ​យើង​ទាំងឡាយ​ ​នឹង​ប្រតិបត្តិ​នូវ​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​សេចក្តី​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ ​ម្នាល​អានន្ទ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ឯង​។​
 [​១៣០​]​ ​សម័យ​នោះ​ឯង​ ​ឧប​វាណ​ភិក្ខុ​មាន​អាយុ​ ​ឋិតនៅ​ចំពោះ​ព្រះ​ភក្ត្រ​នៃ​ព្រះមានព្រះភាគ​ ​កំពុង​បក់​ថ្វាយព្រះ​មាន​ព្រះ​ភាគ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បណ្តេញ​ឧប​វាណ​មាន​អាយុ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​ចៀសចេញ​ ​អ្នក​កុំ​ឋិតនៅ​ខាងមុខ​តថាគត​ឡើយ​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ឧប​វាណ​មាន​អាយុ​នេះ​ ​ជា​ឧបដ្ឋាក​ធ្លាប់​នៅ​ជិត​ ​ដើរ​ជិត​ព្រះមានព្រះភាគ​ ​ជា​យូរហើយ​ ​ទើបតែ​ក្នុង​បច្ឆិមកាល​ ​(​នេះ​)​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បណ្តេញ
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636814430988390208
ទៅកាន់ទំព័រ៖