ព្រះត្រៃបិដក ភាគ ១៦

ឧប​វាណ​មាន​អាយុ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​ចៀសចេញ​ ​អ្នក​កុំ​ឋិតនៅ​ខាងមុខ​តថាគត​ឡើយ​ ​ដូច្នេះ​ ​មានហេតុ​ដូចម្តេច​ ​មាន​បច្ច័យ​ដូចម្តេច​ ​បាន​ជា​ព្រះមានព្រះភាគ​ ​ទ្រង់​បណ្តេញ​ឧប​វាណ​មាន​អាយុ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​ចៀសចេញ​ ​អ្នក​កុំ​ឋិតនៅ​ខាងមុខ​តថាគត​ឡើយ​។​ ​ទើប​ព្រះ​អានន្ទ​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ឧប​វាណ​មាន​អាយុ​នេះ​ ​ជា​ឧបដ្ឋាក​នៅ​ជិត​ ​ដើរ​ជិត​ព្រះមានព្រះភាគ​ ​ជា​យូរហើយ​ ​ទើបតែ​ក្នុង​បច្ឆិមកាល​ ​(​នេះ​)​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បណ្តេញ​ឧប​វាណ​មាន​អាយុ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​ចៀសចេញ​ ​អ្នក​កុំ​ឋិតនៅ​ខាងមុខ​តថាគត​ឡើយ​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មានហេតុ​ដូចម្តេច​ ​មាន​បច្ច័យ​ដូចម្តេច​ ​បាន​ជា​ព្រះមានព្រះភាគ​ ​ទ្រង់​បណ្តេញ​ឧប​វាណ​មាន​អាយុ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​ចៀសចេញ​ ​អ្នក​កុំ​ឋិតនៅ​ខាងមុខ​តថាគត​ឡើយ​ ​ដូច្នេះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ទេវតា​ក្នុង​លោកធាតុ​ទាំង១០​ ​ប្រជុំ​គ្នា​ ​ដើម្បី​មើល​តថាគត​ដោយ​ច្រើន​ ​ម្នាល​អានន្ទ​ ​សាលវ័ន​របស់​ពួក​មល្ល​ក្សត្រិយ៍​ ​ដែល​ជាទី​ចូល​ទៅ​ក្នុង​ក្រុង​កុសិនារា​ ​មាន​ចំនួន១២យោជន៍​ដោយ​ជុំវិញ​ ​មានកំណត់​ត្រឹមណា​ ​ប្រទេស​នោះ​ ​សូម្បី​គ្រាន់តែ​ល្មម​ចាក់​ដោយ​ចុងបំផុត​នៃ​សក់​ ​ដែល​ទេវតា​មាន​ស័ក្តិធំ​ ​មិនបាន​ពាល់ត្រូវ​ ​មិន​មាន​ឡើយ​ ​ម្នាល​អានន្ទ​ ​ពួក​ទេវតា​ពោលទោស​ថា
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636814434475589664
ទៅកាន់ទំព័រ៖