ព្រះត្រៃបិដក ភាគ ១៦

ពួក​យើង​មក​អំពី​ចម្ងាយ​ ​ដើម្បី​ឃើញ​ព្រះ​តថាគត​ ​ៗ​ ​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ ​កើតឡើង​ក្នុង​លោក​ ​មាន​ម្តង​ៗ​ ​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​ថ្ងៃនេះ​ឯង​ ​បរិនិព្វាន​ ​នឹង​មានដល់​ព្រះ​តថាគត​ ​ក៏​ភិក្ខុ​មាន​ស័ក្តិធំ​នេះ​ ​មក​ឈរ​រាំង​នៅ​ចំ​ព្រះ​ភក្ត្រ​នៃ​ព្រះមានព្រះភាគ​ ​ពួក​យើង​មិនបាន​ឃើញ​ព្រះ​តថាគត​ ​ក្នុង​បច្ឆិមកាល​ឡើយ​។​ ​ព្រះ​អានន្ទ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ដ៏​ចំរើន​ ​ចុះ​ពួក​ទេវតា​ ​ធ្វើ​ទុក​ក្នុងចិត្ត​ដូចម្តេច​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​មាន​ពួក​ទេវតា​ ​(​ខ្លះ​)​ ​សំគាល់​ផែនដី​ក្នុង​អាកាស​ ​(​និម្មិត​ផែនដី​ក្នុង​អាកាស​)​ ​រំសាយ​កេសា​ ​កន្ទក់កន្ទេញ​ ​ផ្គង​នូវ​កំភួនដៃ​ឡើង​ ​កន្ទក់កន្ទេញ​ ​ផ្តួល​ខ្លួន​ ​បម្រះននៀល​ទៅមក​ ​បីដូច​ជា​មាន​ជើង​ដាច់​ហើយ​ថា​ ​ព្រះមានព្រះភាគ​ ​នឹង​បរិនិព្វាន​ឆាប់​ម្ល៉េះ​ ​ព្រះ​សុគត​ ​នឹង​បរិនិព្វាន​ឆាប់​ម្ល៉េះ​ ​ព្រះសម្ពុទ្ធ​ ​មាន​ចក្ខុ​ក្នុង​លោក​ ​នឹង​សូន្យ​បាត់​ទៅ​ឆាប់​ម្ល៉េះ​ ​ម្នាល​អានន្ទ​ ​មាន​ពួក​ទេវតា​ ​(​ខ្លះ​)​ ​សំគាល់​ផែនដី​ក្នុង​ផែនដី​ ​(​និម្មិត​ផែនដី​ប្រក្រតី​ឲ្យ​ជា​ផែនដី​ទិព្វ​)​ ​រំសាយ​កេសា​ ​កន្ទក់កន្ទេញ​ ​ផ្គង​កំភួនដៃ​ឡើង​ ​កន្ទក់កន្ទេញ​ ​ផ្តួល​ខ្លួន​ ​បម្រះននៀល​ទៅមក​ ​បីដូច​មាន​ជើង​ដាច់​ហើយ​ថា​ ​ព្រះមានព្រះភាគ​ ​នឹង​បរិនិព្វាន​ឆាប់​ពេក​ណាស់​ ​ព្រះ​សុគត​ ​នឹង​បរិនិព្វាន​ឆាប់​ពេក​ណាស់​ ​ព្រះសម្ពុទ្ធ​ ​មាន​ចក្ខុ​ក្នុង​លោក
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636814435175659706
ទៅកាន់ទំព័រ៖