ព្រះត្រៃបិដក ភាគ ១៦

នឹង​សូន្យ​បាត់​ទៅ​ឆាប់​ពេក​ណាស់​ ​ឯ​ពួក​ទេវតា​ណា​ ​ដែល​មិន​មាន​រាគៈ​ ​ពួក​ទេវតា​នោះ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​អត់សង្កត់​សេចក្តី​សោក​បាន​ ​ដោយ​គិតថា​ ​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​បាន​នូវ​សេចក្តី​ទៀងទាត់​ ​ក្នុង​ខន្ធ​បវត្តិ​នេះ​អំពី​ណា​។​
 [​១៣១​]​ ​ព្រះ​អានន្ទ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលពីដើម​ ​ពួក​ភិក្ខុ​នៅចាំ​វស្សា​ ​ក្នុង​ទិស​ទាំងឡាយ​ ​រួចហើយ​តែង​មក​ដើម្បី​គាល់​ព្រះ​តថាគត​ ​យើងខ្ញុំ​ព្រះអង្គ​ ​តែង​បាន​ជួបនឹង​ពួក​ភិក្ខុ​អ្នក​ចំរើន​ដោយចិត្ត​ ​ធ្លាប់​បាន​ចូល​ទៅ​អង្គុយ​ជិត​គ្នា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លុះ​អំណឹះ​ឥត​នឹង​ព្រះមានព្រះភាគ​ទៅ​ ​យើងខ្ញុំ​ព្រះអង្គ​ ​នឹង​លែង​បាន​ជួប​ ​លែង​បាន​ចូល​ទៅ​អង្គុយ​ជិត​ពួក​ភិក្ខុ​ ​អ្នក​ចំរើន​ដោយចិត្ត​ហើយ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​សំវេជនីយ​ដ្ឋាន​ ​(​ទី​ដែល​គួរ​កើត​សង្វេគ​)​ ​ដែល​គួរ​ឃើញ​ ​របស់​កុលបុត្ត​ ​អ្នកមាន​សទ្ធា​នេះ៤កន្លែង​។​ ​សំវេជនីយ​ដ្ឋាន៤កន្លែង​ ​តើ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​សំវេជនីយ​ដ្ឋាន​ ​ដែល​គួរ​ឃើញ​ ​របស់​កុលបុត្ត​ ​អ្នកមាន​សទ្ធា​ ​ដោយ​រឭក​ឃើញថា​ ​ព្រះ​តថាគត
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636814435462396107
ទៅកាន់ទំព័រ៖