ព្រះត្រៃបិដក ភាគ ១៦

ប្រសូត​ក្នុង​ទីនេះ​ដូច្នេះ១​ ​ម្នាល​អានន្ទ​ ​សំវេជនីយ​ដ្ឋាន​ ​ដែល​គួរ​ឃើញ​ ​របស់​កុលបុត្ត​អ្នកមាន​សទ្ធា​ ​ដោយ​រឭក​ឃើញថា​ ​ព្រះ​តថាគត​ ​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ ​ក្នុង​ទី​ដូច្នេះ១​ ​ម្នាល​អានន្ទ​ ​សំវេជនីយ​ដ្ឋាន​ ​ដែល​គួរ​ឃើញ​ ​របស់​កុលបុត្ត​អ្នកមាន​សទ្ធា​ ​ដោយ​រឭក​ឃើញថា​ ​ព្រះ​តថាគត​ ​បាន​សំដែង​នូវ​អនុត្តរ​ធម្មចក្ក​ ​ក្នុង​ទីនេះ​ដូច្នេះ១​ ​ម្នាល​អានន្ទ​ ​សំវេជនីយ​ដ្ឋាន​ ​ដែល​គួរ​ឃើញ​ ​របស់​កុលបុត្ត​អ្នកមាន​សទ្ធា​ ​ដោយ​រឭក​ឃើញថា​ ​ព្រះ​តថាគត​បរិនិព្វាន​ ​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ ​ក្នុង​ទីនេះ​ដូច្នេះ១​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​សំវេជនីយ​ដ្ឋាន​ ​ដែល​គួរ​ឃើញ​ ​៤កន្លែង​ ​របស់​កុលបុត្ត​អ្នកមាន​សទ្ធា​ ​ម្នាល​អានន្ទ​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​អ្នកមាន​សទ្ធា​ ​នឹង​មក​ដោយ​រឭក​ឃើញថា​ ​ព្រះ​តថាគត​ ​ប្រសូត​ក្នុង​ទីនេះ​ ​ដូច្នេះ​ក្តី​ ​ព្រះ​តថាគត​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ក្នុង​ទីនេះ​ដូច្នេះ​ក្តី​ ​ព្រះ​តថាគត​ ​សំដែង​នូវ​អនុត្តរ​ធម្មចក្ក​ក្នុង​ទីនេះ​ ​ដូច្នេះ​ក្តី​ ​ព្រះ​តថាគត​ ​បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វាន​ធាតុ​ក្នុង​ទីនេះ​ ​ដូច្នេះ​ក្តី​ ​ម្នាល​អានន្ទ​ ​ពួក​ជន​ណាមួយ​ ​នឹង​បាន​ដើរមក​កាន់​ទី​ចារិក​នៃ​ចេតិយ​ ​ក៏​មានចិត្ត​ជ្រះថ្លា​ ​បើប្រសិន​ជា​ធ្វើ​មរណកាល​ទៅ​ ​ពួក​ជន​ទាំងអស់​នោះ​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​នឹង​ចូល​ទៅកាន់​លោក​ ​គឺ​មនុស្ស​សុគតិ​ ​និង​ឋានសួគ៌​។
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636814435732781572
ទៅកាន់ទំព័រ៖