ព្រះត្រៃបិដក ភាគ ១៦

 [​១៣២​]​ ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ត្រូវ​ប្រតិបត្តិ​ក្នុង​មាតុគ្រាម​ដូចម្តេច​។​ ​ព្រះអង្គ​ ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ត្រូវ​កុំ​មើល​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​កាលបើ​មើល​ហើយ​ ​គប្បី​ប្រតិបត្តិ​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ត្រូវ​កុំ​និយាយរក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​និយាយរក​ហើយ​ ​គប្បី​ប្រតិបត្តិ​ដូចម្តេច​ទៀត​។​ ​ម្នាល​អានន្ទ​ ​គប្បី​តាំង​សតិ​ឲ្យ​មាំ​។​
 [​១៣៣​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ត្រូវ​ប្រតិបត្តិ​ក្នុង​សរីរៈ​ព្រះ​តថាគត​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​អ្នក​ទាំងឡាយ​ ​កុំ​ខ្វល់ខ្វាយ​ ​ដើម្បី​បូជា​សរីរៈ​តថាគត​ឡើយ​ ​ម្នាល​អានន្ទ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ខំព្យាយាម​ ​ក្នុង​ប្រយោជន៍​របស់​ខ្លួន​ចុះ​(​១​)​ ​ចូរ​ខ្មីឃ្មាត​ ​សង្វាត​ក្នុង​ប្រយោជន៍​របស់​ខ្លួន​ចុះ​ ​កុំ​ប្រមាទ​ក្នុង​ប្រយោជន៍​របស់​ខ្លួន​ ​ចូរ​មាន​ព្យាយាម​ ​មានចិត្ត​បញ្ជូន​ទៅ​ ​(​កាន់​ព្រះនិព្វាន​)​ ​ចុះ​ ​ម្នាល​អានន្ទ​ ​គង់តែ​មាន​ខត្តិយ​បណ្ឌិត​ក្តី​ ​ព្រាហ្មណ​បណ្ឌិត​ក្តី​ ​គហបតី​បណ្ឌិត​ក្តី​ ​ជ្រះថ្លា​ក្នុង​តថាគត​ ​គេ​នឹង​ធ្វើការ​បូជា​សរីរៈ​តថាគត​មិនខាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ជន​ទាំងឡាយ​នោះ​ ​គប្បី​ប្រតិបត្តិ​ក្នុង​សរីរៈ​ព្រះ​តថាគត​ដូចម្តេច​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សំដៅយក​អរហត្តផល​។​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636814436126744105
ទៅកាន់ទំព័រ៖