ព្រះត្រៃបិដក ភាគ ១៦

យ៉ាងណាមិញ​ ​ជន​ទាំងនោះ​ ​គប្បី​ប្រតិបត្តិ​ក្នុង​សរីរៈ​តថាគត​ ​គប្បី​ធ្វើ​ស្តូប​របស់​តថាគត​ ​ក្នុង​ផ្លូវ​ធំ​បែក​ជា៤យ៉ាងនោះ​ចុះ​ ​ពួក​ជន​ណា​នឹង​លើកឡើង​នូវ​កម្រងផ្កា​ក្តី​ ​គ្រឿងក្រអូប​ក្តី​ ​គ្រឿង​លំអិត​ក្តី​ ​ឬ​នឹង​ថ្វាយបង្គំ​ ​ឬ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ក្នុង​ស្តូប​នោះ​ ​អំពើនោះ​ ​របស់​ជន​ទំា​ងនោះ​ ​នឹង​នាំមក​នូវ​ប្រយោជន៍​ ​និង​សេចក្តី​សុខ​អស់​កាលយូរ​។​
 ​[​១៣៤​]​ ​ម្នាល​អានន្ទ​ ​ថូ​បា​រហ​បុគ្គល​ ​(​បុគ្គល​ដែល​គួរ​ដល់​ស្តូប​)​ ​នេះ​ ​មាន៤ពួក​។​ ​ថូ​បា​រហ​បុគ្គល៤ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ថូ​បា​រហ​បុគ្គល១​ ​ព្រះ​បច្ចេកពុទ្ធ​ ​ជា​ថូ​បា​រហ​បុគ្គល១​ ​សាវ័ក​របស់​ព្រះ​តថាគត​ ​ជា​ថូ​បា​រហ​បុគ្គល១​ ​ព្រះ​ចក្រពត្តិ​រាជ​ ​ជា​ថូ​បា​រហ​បុគ្គល១​។​ ​ម្នាល​អានន្ទ​ ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ជា​ថូ​បា​រហ​បុគ្គល​ ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍​ដូចម្តេច​។​ ​ម្នាល​អានន្ទ​ ​ពួក​ជន​ជាច្រើន​ ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ដោយ​សំគាល់​ថា​ ​នេះ​ជា​ស្តូប​របស់​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ពួក​ជន​ទាំងនោះ​ ​លុះ​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ក្នុង​ស្តូប​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ ​រមែង​ចូល​ទៅកាន់​លោក​ ​គឺ​សុគតិ​(​១​)​ ​ឋានសួគ៌​
​(​១​)​ ​អដ្ឋកថា​ ​សង្គ្រោះ​យក​ទាំង​មនុស្ស​សុគតិ​ចូល​ផង​។​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636814436936300409
ទៅកាន់ទំព័រ៖