ព្រះត្រៃបិដក ភាគ ១៦

នៅជា​សេក្ខបុគ្គល​ ​មាន​កិច្ច​គួរ​ធ្វើ​តទៅទៀត​នៅឡើយ​ ​ព្រះ​សាស្តា​របស់​អាត្មា​ ​ដែល​ជា​អ្នក​អនុគ្រោះ​ ​ដល់​អាត្មាអញ​ ​នឹង​ទ្រង់​បរិនិព្វាន​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ហៅ​ភិក្ខុ១រូប​មក​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​ទៅ​ហៅ​អានន្ទ​ ​តាម​ពាក្យ​តថាគត​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ឲ្យ​ហៅ​អ្នក​។​ ​ភិក្ខុ​នោះ​ ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយក៏​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយទៅ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​អានន្ទ​ ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ឲ្យ​ហៅ​អ្នក​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួលពាក្យ​របស់​ភិក្ខុ​នោះ​ថា​ ​អើ​អាវុសោ​ ​ហើយក៏​ចូល​ទៅ​គាល់​នូវ​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​ណ្ហើយ​ ​អ្នក​កុំ​សោយសោក​ ​កុំ​ខ្សឹកខ្សួល​ឡើយ​ ​ម្នាល​អានន្ទ​ ​តថាគត​ ​បាន​ប្រាប់​អ្នកជា​មុន​ហើយ​ ​យ៉ាងនេះ​ថា​ ​សេចក្តី​ព្រាត់ប្រាស​ ​វិនាស​ប្រែប្រួល​ ​ចាក​សត្វ​ ​និង​សង្ខារ​ ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ទាំងអស់​ ​តែង​មាន​ជា​ធម្មតា​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​បាន​នូវ​សេចក្តី​មិន​ព្រាត់ប្រាស​នោះ​ ​ក្នុង​ខន្ធ​ប្ប​វត្តិ​នេះ​មក​អំពី​ណា​ ​ធម្មជាត​ណា​ដែល​កើត​ហើយ​
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 636814437728845740
ទៅកាន់ទំព័រ៖