ព្រះត្រៃបិដក ភាគ ១៦
ដែលមានហើយ ដែលបច្ច័យតាក់តែងហើយ មានសេចក្តីទ្រោមទ្រុឌ ទៅជាធម្មតា ធម្មជាតនោះ បុគ្គលនឹងពោលឃាត់ថា កុំទ្រោមទ្រុឌទៅ ដូច្នេះ (ដោយហេតុណា) ហេតុនុ៎ះ មិនមានឡើយ ម្នាលអានន្ទ ខ្លួនអ្នកបានបម្រើតថាគត មកជាយូរអង្វែងហើយ ដោយកាយកម្មប្រកបដោយមេត្តា នាំមកនូវប្រយោជន៍ និងសេចក្តីសុខ មិនមានចំណែកពីរ
(១) ជាកម្មប្រមាណមិនបាន ដោយវចីកម្មប្រកបដោយមេត្តា នាំមកនូវប្រយោជន៍នឹងសេចក្តីសុខ មិនមានចំណែកពីរ ជាកម្មប្រមាណមិនបាន ដោយមនោកម្មប្រកបដោយមេត្តា នាំមកនូវប្រយោជន៍ និងសេចក្តីសុខ មិនមានចំណែកពីរ ជាកម្មប្រមាណមិនបាន ម្នាលអានន្ទ ខ្លួនអ្នកជាបុគ្គលបានធ្វើបុណ្យទុកហើយ ចូរប្រកបព្យាយាមឲ្យរឿយៗចុះ នឹងបានជាបុគ្គលមិនមានអាសវៈដោយឆាប់។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានក្នុងអតីតកាល ពួកភិក្ខុជាឧបដ្ឋាករបស់ព្រះមានព្រះភាគទាំងនោះ មានកំណត់ដូច្នេះឯង ដូចអានន្ទរបស់តថាគតដែរ
(១) អដ្ឋកថា ថា បុគ្គលពួកមួយ ធ្វើការបំរើតែក្នុងទីចំពោះមុខ មិនបានធ្វើក្នុងទីកំបាំងមុខ បុគ្គលពួកមួយទៀត ធ្វើការបំរើតែក្នុងទីកំបាំងមុខ មិនបានធ្វើក្នុងទីចំពោះមុខ ឯកាយកម្មរបស់ព្រះអានន្ទ មិនដូច្នោះទេ ទើបឈ្មោះថា មិនមានចំណែកពីរ។
ID: 636814438136589062
ទៅកាន់ទំព័រ៖