ព្រះត្រៃបិដក ភាគ ១៦

ស្រាប់តែ​អានន្ទ​ស្ងៀមទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ឧបាសក​បរិសទ្យ​ចូល​ទៅ​ ​ដើម្បី​ជួបនឹង​អានន្ទ​ ​ឧបាសក​បរិសទ្យ​នោះ​ ​រមែង​មាន​សេចក្តី​ត្រេកអរ​ ​ដោយ​ការបាន​ជួប​ ​បើ​អានន្ទ​និយាយ​ធម៌​ក្នុង​ទីនោះ​ ​ឧបាសក​បរិសទ្យ​នោះ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ដោយ​ភាសិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសក​បរិសទ្យ​ ​មិនទាន់​ឆ្អែត​នៅឡើយ​ ​ក៏​ស្រាប់តែ​អានន្ទ​ស្ងៀមទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ឧបាសិកា​បរិសទ្យ​ចូល​ទៅ​ ​ដើម្បី​ជួបនឹង​អានន្ទ​ ​ឧបាសិកា​បរិសទ្យ​នោះ​ ​រមែង​មាន​សេចក្តី​ត្រេកអរ​ ​ដោយ​ការបាន​ជួប​ ​បើ​អានន្ទ​និយាយ​ធម៌​ក្នុង​ទីនោះ​ ​ឧបាសិកា​បរិសទ្យ​នោះ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ដោយ​ភាសិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបាសិកា​បរិសទ្យ​ ​មិនទាន់​ឆ្អែត​នៅឡើយ​ ​ក៏​ស្រាប់តែ​អានន្ទ​ស្ងៀមទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ​ច្ឆ​រិយព្ភុ​ត​ធម៌​ទាំងឡាយ៤នេះឯង​ ​មាននៅ​ក្នុង​អានន្ទ​។​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636814438786046208
ទៅកាន់ទំព័រ៖