ព្រះត្រៃបិដក ភាគ ១៦
ភិក្ខុបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយភាសិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទស្ងៀមទៅ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនីបរិសទ្យ។ ឧបាសកបរិសទ្យ។ ឧបាសិកាបរិសទ្យចូលទៅ ដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ រមែងមានសេចក្តីត្រេកអរ ដោយការបានជួប បើអានន្ទនិយាយធម៌ក្នុងទីនោះ ឧបាសិកាបរិសទ្យនោះ ក៏មានសេចក្តីត្រេកអរ ដោយភាសិត ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ក៏ស្រាប់តែអានន្ទស្ងៀមទៅ ម្នាលភិក្ខុទាំងឡាយ អច្ឆរិយព្ភុតធម៌ទាំងឡាយ៤យ៉ាងនេះឯង មាននៅក្នុងអានន្ទ។
[១៣៧] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ កុំបរិនិព្វាន (ក្នុងនគរកុសិនារា) ជានគរតូច ជានគរទួល ជាសាខានគរនេះឡើយ បពិត្រព្រះអង្គដ៏ចំរើន មានមហានគរដទៃគឺ នគរចម្បា រាជគ្រឹះ សាវត្ថី សាកេត កោសម្ពី ពារាណសី សូមព្រះមានព្រះភាគ បរិនិព្វានក្នុងនគរទាំងនុ៎ះ ខត្តិយមហាសាល
(១)
(១) ក្សត្រិយ៍ ដែលមានទ្រព្យកប់ទុកចំនួន១រយកោដិ ឬ១ពាន់កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន១រទេះ វេលាល្ងាច មានកហាបណៈ ចំនួន២រទេះចូលមកវិញ ហៅថា ខត្តិយមហាសាល។
ID: 636814439419392434
ទៅកាន់ទំព័រ៖