ព្រះត្រៃបិដក ភាគ ១៦
ព្រាហ្មណមហាសាល
(១) គហបតីមហាសាល
(២) ជាច្រើនក្នុងនគរទាំងនោះ មានសេចក្តីជ្រះថ្លាក្នុងព្រះតថាគត គេនឹងធ្វើការបូជា ព្រះសរីរៈព្រះតថាគត។ ម្នាលអានន្ទ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំនិយាយថា នគរកុសិនារានេះ ជានគរតូច ជានគរទួល ជាសាខានគរយ៉ាងនេះឡើយ ម្នាលអានន្ទ កាលពីដើម មានព្រះចក្រពត្តិរាជ ព្រះនាមមហាសុទស្សនៈ ជាធម្មរាជ ទ្រង់ធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ ជាទីបំផុត មានជនបទមាំមួន ប្រកបដោយរតនៈទាំង៧ប្រការ ម្នាលអានន្ទ ទីក្រុងកុសិនារានេះ ជារាជធានីឈ្មោះកុសាវតី របស់ព្រះមហាសុទស្សនរាជ មានបណ្តោយ១២យោជន៍ អំពីទិសខាងកើតទៅ ទិសខាងលិច មានទទឹង៧យោជន៍ អំពីទិសខាងជើង ទៅទិសខាងត្បូង
(១) ព្រាហ្មណ៍ដែលមានទ្រព្យកប់ទុក ចំនួន៨០កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន១កុម្ភៈ វេលាល្ងាច មានកហាបណៈ ចំនួន១រទេះចូលមកវិញ ហៅថា ព្រាហ្មណមហាសាល។ (២) គហបតី ដែលមានទ្រព្យកប់ទុកចំនួន៤០កោដិឡើងទៅ វេលាថ្ងៃ ចំណាយកហាបណៈចំនួន៥អម្ពណៈ វេលាល្ងាច មានកហាបណៈ ១កុម្ភៈចូលមកវិញ ហៅថា គហបតីមហាសាល។ សំដែងរឿងរង្វាស់ថា ៤ក្តាប់ ត្រូវជា១កុឌវៈ ៤កុឌវៈ ត្រូវជា១បត្តៈ ៤បត្តៈ ត្រូវជា១អាឡ្ហកៈ ៤អាឡ្ហកៈ ត្រូវជា១ទោណៈ ៤ទោណៈ ត្រូវជា១មាតិកា ៤មាតិកា ត្រូវជា១ខារិ (អម្រែក) ២០ខារិ ត្រូវជា១សកដៈ គឺរទេះ។ មួយទៀតថា ១ទូកដៃ ហៅថា ១កុឌវៈ ៤កុឌវៈ ត្រូវជា១បត្តៈ ៤បត្តៈ ត្រូវជា១អាឡ្ហកៈ ៤អាឡ្ហកៈ ត្រូវជា១ទោណៈ ១១ទោណៈ ត្រូវជា១១អម្ពណៈ ១០អម្ពណៈ ត្រូវជា១កុម្ភៈ គឺជាឈ្មោះរង្វាល់ក្អម។
ID: 636814439840576524
ទៅកាន់ទំព័រ៖