ព្រះត្រៃបិដក ភាគ ១៦
[២៦] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតមកភ្លាម ទ្រង់ប្រតិស្ឋាន (ឈរលើផែនដី) ដោយព្រះបាទជាន់ស៊ប់ ឆ្ពោះព្រះភក្ត្រទៅកាន់ទិសឧត្តរ ទ្រង់យាងឈានទៅបាន៧ជំហាន កាលដែលមហាជន កំពុងបាំងស្វេត្រឆត្រថ្វាយ ក៏រមិលមើលនូវទិសទាំងពួងផង ទ្រង់ពោលនូវ អាសភិវាចា គឺវាចាដ៏ឧត្តមផងថា អញជាបុគ្គលខ្ពង់ខ្ពស់របស់លោក អញជាបុគ្គលធំបំផុតរបស់លោក អញជាបុគ្គលប្រសើរបំផុតរបស់លោក នេះជាកំណើតបំផុតរបស់អញ ឥឡូវនេះ ភពថ្មីតពីនេះទៅទៀត មិនមានឡើយ។ នេះជាធម្មតា ក្នុងវេលាដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតានុ៎ះ។
[២៧] ម្នាលភិក្ខុទាំងឡាយ ទំនៀមនេះ គឺក្នុងកាលដែលព្រះពោធិសត្វប្រសូតចាកផ្ទៃនៃព្រះមាតា គ្រានោះ ពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន កើតប្រាកដឡើងក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្សដ៏សេស កន្លងនូវទេវានុភាព នៃទេវតាទាំងឡាយ។ ឱកាសណា ដែលចំហទទេ នៅក្នុងទីបំផុតនៃលោក ឥតមានអ្វីបាំងរំាង មានតែអ័ព្ទងងឹត ព្រះចន្ទ និងព្រះអាទិត្យ មានឫទ្ធយ៉ាងនេះ
ID: 636813838754936392
ទៅកាន់ទំព័រ៖