ព្រះត្រៃបិដក ភាគ ១៦

មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ពាក្យ​នេះ​ ​អាត្មាអញ​បានឮ​មក​អំពី​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​មនុស្សចាស់​ទុំ​ ​ជា​អា​ចារ្យ​តៗ​គ្នា​មក​ ​តែង​និយាយ​ថា​ ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ ​តែង​កើតឡើង​ក្នុង​លោក​មួយដងមួយកាល​ ​ក៏​ក្នុង​បច្ឆិមយាម​នៃ​រាត្រី​ថ្ងៃនេះ​ ​ព្រះសមណគោតម​ ​នឹង​បរិនិព្វាន​ ​មួយទៀត​ ​សេចក្តី​សង្ស័យ​នេះ​ ​កើតឡើង​ដល់​អាត្មាអញ​ ​ទាំង​អាត្មាអញ​មាន​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ព្រះសមណគោតម​ដែរ​ ​អាត្មាអញ​ ​គួរ​លះបង់​នូវ​សេចក្តី​សង្ស័យ​នេះ​បាន​យ៉ាងណា​ ​ព្រះសមណគោតម​ ​អាច​នឹង​សំដែងធម៌​ ​ដល់​អាត្មាអញ​យ៉ាងនោះ​បាន​។​ ​គ្រានោះ​ ​សុ​ភទ្ទ​បរិ​ព្វា​ជ​ក​ ​ក៏​ចូល​ទៅ​រក​ព្រះ​អានន្ទ​មាន​អាយុ​ ​ក្នុង​សាលវ័ន​របស់​ពួក​មល្ល​ក្សត្រ​ ​ដែល​ជាទី​ចូល​ទៅ​ក្នុង​ស្រុក​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ពាក្យ​នេះ​ ​ខ្ញុំ​បានឮ​មក
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636814441446088354
ទៅកាន់ទំព័រ៖