ព្រះត្រៃបិដក ភាគ ១៦
អំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យតៗគ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើងក្នុងលោកមួយដងមួយកាល ក៏ក្នុងបច្ឆិមយាមនៃរាត្រីថ្ងៃនេះ ព្រះសមណគោតម នឹងបរិនិព្វាន មួយទៀត សេចក្តីសង្ស័យនេះ កើតឡើងដល់ខ្ញុំ ខ្ញុំក៏មានសេចក្តីជ្រះថ្លា ក្នុងព្រះសមណគោតមដែរ ខ្ញុំគួរលះបង់នូវសេចក្តីសង្ស័យនេះបានយ៉ាងណា ព្រះសមណគោតម អាចនឹងសំដែងធម៌ ដល់ខ្ញុំយ៉ាងនោះបាន បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំសូមឲ្យបានគាល់ព្រះសមណគោតមផង។ លុះសុភទ្ទបរិព្វាជក និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏បានពោលទៅនឹងសុភទ្ទបរិព្វាជកដូច្នេះថា ម្នាលអាវុសោសុភទ្ទ កុំឡើយ អ្នកកុំបៀតបៀនព្រះតថាគត ព្រះមានព្រះភាគ ទ្រង់លំបាកព្រះអង្គណាស់។ សុភទ្ទបរិព្វាជក បាននិយាយជាគំរប់ពីរដងផង។បេ។ សុភទ្ទបរិព្វាជក បាននិយាយនឹងព្រះអានន្ទមានអាយុ ជាគំរប់បីដងផង ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ពាក្យនេះ ខ្ញុំបានឮមកអំពីពួកបរិព្វាជក ជាមនុស្សចាស់ទុំ ជាអាចារ្យតៗគ្នាមក តែងនិយាយថា ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធទាំងឡាយ តែងកើតឡើងក្នុងលោកមួយដងមួយកាល
ID: 636814441701912986
ទៅកាន់ទំព័រ៖